Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
គ្រប់គ្រង
2020-05-29 15:59

ការអនុវត្តន៍ការងារប្រចាំថ្ងៃរបស់ក្រុមហ៊ុន គឺពឹងផ្អែកទាំងស្រុងទៅលើកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងអ្នកគ្រប់គ្រង និងបុគ្គលិកគ្រប់ប្រភេទទាំងអស់ដែលបម្រើការងារក្នុងអង្គភាព ។ ភាពជាប់ទាក់ទងនៅក្នុងការងារទាំងអស់នេះ សំដៅលើអ្នកគ្រប់គ្រងបុគ្គលិក ជាអ្នកគ្រប់គ្រង ត្រួតពិនិត្យ និងធ្វើការវាយតម្លៃលើការងាររបស់បុគ្គលិកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ។ អាស្រ័យស្ថានភាពការងារដូចនេះ តម្រូវឲ្យអ្នកគ្រប់គ្រងបុគ្គលិកតែងតែធ្វើការអង្កេត និងវាយតម្លៃការងារបុគ្គលិកក្រោមបង្គាប់របស់ខ្លួនជាប្រចាំ ប៉ុន្តែការវាយតម្លៃគឺជាការវាយតម្លៃក្រៅផ្លូវការ ដោយគ្រាន់តែធ្វើការណែនាំ តម្រង់ទិស កុំឲ្យបុគ្គលិកធ្វេសប្រហែស និងត្រូវមានការយកចិត្តទុកដាក់លើការងារ ។ ប៉ុន្តែការវាយតម្លៃក្រៅផ្លូវការក៏អាចជាលទ្ធផលនៃការតម្លៃផ្លូវការបានដែរ នៅពេលមានរៀបចំការវាយតម្លៃជាផ្លូវការ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login