ការអប់រំ គឺជាការវិនិយោគមួយនៅក្នុងធនធានមនុស្ស ។ វាមានសារៈសំខាន់ណាស់ ចំពោះអភិវឌ្ឍសេដ្ឋកិច្ចព្រោះធនធានមនុស្សបានផ្តល់ជា ៖
- សហគ្រិនភាព ៖ សហគ្រិន គឺជាអ្នកមានទាំងចំណេះដឹង បទពិសោធន៍ ការលះបង់ និងមានភាពអត់ធ្មត់ក្នុងការធ្វើអាជីវកម្មផ្សេងៗ ឲ្យទទួលបានលទ្ធផលល្អប្រសើរ ។ នៅពេលប្រទេសមួយ សម្បូរទៅដោយអាជីវកម្ម ដែលមានភាពជោគជ័យនោះ ប្រទេសនោះប្រាកដជាមានការអភិវឌ្ឍសេដ្ឋកិច្ច និងមានភាពរីកចម្រើនជាមិនខាន ។
- ជាកម្លាំងពលកម្ម និងប្រាជ្ញា ៖ វាជាចំណុចមួយដ៏សំខាន់ ក្នុងការជម្រុញកត្តាផលិតកម្ម ដើម្បីទទួលបានទាំងបរិមាណ និងគុណភាព ប្រើប្រាស់ថ្លៃដើមទាប ប្រកបដោយប្រសិទ្ធិភាព ។
- ចេះបង្កើត សម្ភារ និងឧបករណ៍ប្រើប្រាស់ ទំនើបៗមានបច្ចេកវិទ្យាខ្ពស់ដែលវាបានជួយឲ្យការងារផលិតកម្មនិងសម្រួលដល់ការរស់នៅក្នុងជីវភាពប្រចាំថ្ងៃ ។
- គាត់មានចំណេះដឹង គាត់ចេះថែរក្សាសុខភាពឲ្យមាំមួន មិនមានជម្ងឺ ។
- មានសីលធម៌ល្អក្នុងការរស់នៅ ចេះជួយទុក្ខធុរៈគ្នា ចេះប្រាស្រ័យទាក់ទងគ្នាប្រទេសមានសុខសុវត្ថិភាព មានតែភាពរីកចម្រើន ។
សរុបមក ការអប់រំនាំឲ្យមនុស្សគាត់ទទួលបាននូវចំណេះដឹង បំណិន សីលធម៌ល្អក្នុងការរស់នៅ និងការចេះរួមរស់នៅជាមួយអ្នកផងទាំងពួងដោយសុខសន្តិភាព ដែលកត្តាទាំងនេះហើយ ដែលនាំឲ្យសេដ្ឋកិច្ចមានការរីកចម្រើន ។ ដូច្នេះគប្បីខិតខំសិក្សាទាំងអស់គ្នា ដើម្បីទទួលបានការរីកចម្រើនទាំងអស់គ្នា ។