នៅពេលដែលធនាគារពាណិជ្ជកម្មមួយផ្តល់នូវប្រាក់កម្ចី វាមានន័យថាបានបង្កើតលុយ ។ តែនៅពេលដែលប្រាក់កម្ចីនោះត្រូវបានសងត្រលប់មកវិញ វាមានន័យថា លុយនោះត្រូវបានបំផ្លាញចោល ។
+ នៅពេលដែលធនាគារពាណិជ្ជកម្មមួយផ្តល់នូវប្រាក់កម្ចី វាមានន័យថាបានបង្កើតលុយ ព្រោះថាលុយដែលត្រូវបានខ្ចីពីធនាគារភាគច្រើន គឺត្រូវបានយកទៅវិនិយោគដែលវាបានរួមចំណែកធ្វើឲ្យសេដ្ឋកិច្ច មានភាពរីកចម្រើនដូចជា ៖
- សម្បូរការវិនិយោគនានា ប្រទេសជាតិមានការរីកចម្រើន
- ប្រជាពលរដ្ឋមានការងារធ្វើ នាំឲ្យគាត់មានចំណូលជាប្រចាំទៅតាមសមត្ថភាពដើម្បីឲ្យពួកគាត់យកទៅចាយវាយតាមសេចក្តីត្រូវការ
- រដ្ឋាភិបាលទទួលចំណូលពីសកម្មភាពវិនិយោគទាំងនោះ តាមរយៈការបង់ពន្ធដើម្បីយកទៅពង្រឹងសេវាសាធារណៈ ស្តារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអភិវឌ្ឍវិស័យសក្តានុពលរបស់ខ្លួនឲ្យកាន់តែមានភាពរឹងមាំ
- ប្រទេសជាតិសម្បូរផលិតផលមានគុណភាព បច្ចេកវិទ្យាទំនើបៗ តម្លៃសមរម្យសម្រាប់ប្រើប្រាស់
- បង្កើនការនាំចេញ កាត់បន្ថយការនាំចូល នាំឲ្យមានតុល្យភាពជញ្ជីងពាណិជ្ជកម្ម រក្សាបានស្ថេរភាព អត្រាប្តូរប្រាក់ កាត់បន្ថយការកើនឡើងនៃអត្រាផរណា
- ស្ថានភាពហិរញ្ញវត្ថុ មានភាពល្អប្រសើរឡើង អត្រាការប្រាក់ទាប សម្បូរការវិនិយោគទុន
+ តែនៅពេលដែលប្រាក់កម្ចីនោះត្រូវបានសងត្រលប់មកវិញវាមានន័យថា លុយនោះត្រូវបានបំផ្លាញចោលមានន័យថា លុយទាំងនោះគ្មានប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចអ្វីសោះ ។