Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


កំណើនសេដ្ឋកិច្ច គឺជាការកើនឡើងនៃផលិតផលក្នុងស្រុកសរុប ដែលក្នុងនោះវាបានមកពីកំណើននៃវិស័យសំខាន់ៗនៃប្រទេសនោះ ។ ក្នុងក្របខណ្ឌនៃការអភិវឌ្ឍកំណើនសេដ្ឋកិច្ចមានការចូលរួមពីកត្តាសំខាន់ៗដូចជា កម្លាំងពលកម្ម មូលធន ដី និងសហគ្រិនភាព ផលិតផលនៃកត្តាផលិតកម្មនៃផលិតផល កំណត់ពីចំនួនផលិតផលក្នុងស្រុកសរុប ដែលអាចនឹងត្រូវបានផលិត ។

គេចែកធាតុពីរសំខាន់ៗ ក្នុងការកំណត់ពីកត្តាសក្តានុពល ជ.ស.ស មានដូចជា ៖

  • មុខងារផលិតសរុប គឺជាទំនាក់ទំនងដែលប្រាប់យើង ពីការប្រែប្រួលផលិតផលក្នុងស្រុកសរុបទៅនឹងបរិមាណប្រែប្រួលកម្លាំងពលកម្មនៅពេលដែលកត្តាផ្សេងទៀត ដែលប៉ះពាល់លើផលិតកម្មនៅដដែល ។ ការកើនឡើងនៃកម្លាំងពលកម្ម ហើយកាត់បន្ថយការដើរលេងកម្សាន្តនាំឲ្យការផលិតកើនឡើង ឯផលិតផលក្នុងស្រុកសរុបក៏កើនឡើងផងដែរ ។
  • ទីផ្សារការងារទំាំងមូល នៅក្នុងម៉ាក្រូសេដ្ឋកិច្ច ពួកយើងអះអាងថាមានទីផ្សារការងារធំមួយ ដែលកំណត់បរិមាណកម្លាំងពលកម្មដែលបានជួល និងផលិតផលក្នុងស្រុកសរុបដែលបានផលិត ។ ដើម្បីយល់ឲ្យកាន់តែច្បាស់ គេត្រូវសិក្សាពីតម្រូវការកម្លាំងពលកម្ម ការផ្គត់ផ្គង់កម្លាំងពលកម្ម និងលំនឹងទីផ្សារការងារ ។
  • តម្រូវការកម្លាំងពលកម្ម គឺជាទំនាក់ទំនងរវាងបរិមាណនៃតម្រូវការកម្លាំងពលកម្ម និងអត្រាប្រាក់ឈ្នួលពិតប្រាកដ ។ បរិមាណតម្រូវការកម្លាំងពលកម្ម គឺជាចំនួនម៉ោងនៃកម្លាំងពលកម្មដែលបានជួលគ្រប់បណ្តាអង្គភាពនៅក្នុងសេដ្ឋកិច្ចក្នុងអំឡុងពេលផ្តល់ឲ្យ ។ បរិមាណនេះវាអាស្រ័យលើថ្លៃនៃកម្លាំងពលកម្ម ដែលជាអត្រាប្រាក់ឈ្នួលពិតប្រាកដ ។
  • អត្រាប្រាក់ឈ្នួលពិតប្រាកដ គឺជាអត្រាប្រាក់ឈ្នួលត្រូវបានបែងចែកដោយកម្រិតថ្លៃ ។ គឺជាបរិមាននៃទំនិញ និងសេវាដែលកម្លាំងពលកម្មរកបានក្នុងមួយម៉ោង ដែលវាផ្ទុយពីអត្រាប្រាក់ឈ្នួល ដែលចំនួនលុយដុល្លាដែលកម្លាំងពលកម្មរកបានក្នុងមួយម៉ោង ។
  • ការផ្គត់ផ្គង់កម្លាំងពលកម្ម គឺជាទំនាក់ទំនងរវាងបរិមាណកម្លាំងពលកម្មដែលបានផ្គត់ផ្គង់ និងអត្រាប្រាក់ឈ្នួលពិតប្រាកដ ។ បរិមាណកម្លាំងពលកម្មដែលបានផ្គត់ផ្គង់ គឺជាចំនួនម៉ោងពលកម្មទាំងអស់នៅក្នុងសេដ្ឋកិច្ច មានគម្រោងនិងធ្វើការក្នុងអំឡុងពេលផ្តល់ឲ្យ ។ បរិមាណនេះអាស្រ័យលើអត្រាប្រាក់ឈ្នួលពិតប្រាកដ ។
  • លំនឹងទីផ្សារការងារ ថ្លៃនៃកម្លាំងពលកម្ម គឺជាអត្រាប្រាក់ឈ្នួលពិតប្រាកដ ។ ភាពលើស ឬភាពខ្លះនៃកម្លាំងពលកម្ម គឺនាំឲ្យអត្រាប្រាក់ឈ្នួលពិតប្រាកដធ្លាក់ចុះ ផ្ទុយមកវិញប្រសិនបើមានភាពខ្លះកម្លាំងពលកម្ម គឺនាំឲ្យមានអត្រាប្រាក់ឈ្នួលកើនឡើង ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login