ការពន្យល់ពាក្យបច្ចេកទេសដូចជា ៖
- តម្លៃកាលានុវត្តភាព ជាតម្លៃនៃឱកាស ឬពេលវេលា ។ ឧទាហរណ៍ យើងសុខចិត្តមិនទៅធ្វើការយកប្រាក់ខែ ២០០ដុល្លា ដើម្បីនៅរៀនឲ្យចប់ថ្នាក់វិទ្យាល័យ ។
- ធនប័ត្រ ពាក្យសន្មតហៅក្រដាសដែលប្រើចាយជំនួសប្រាក់តាមប្បញ្ញត្តិរបស់រាជការគ្រប់ប្រទេសក្នុងសម័យនេះ (ក្រដាសប្រាក់) ។
- ផលិតភាព គឺជាភាពដែលអាចផលិតផលបានច្រើនបំផុត ។
- មូលប័ត្រ គឺសំដៅទៅភាគហ៊ុន និងសញ្ញាបណ្ណដែលត្រូវបានទិញ និងលក់នៅទីផ្សារមូលប័ត្រ ។
- ចំណេញជាមូលធន សំដៅលើការចំណេញ ដែលម្ចាស់ភាគហ៊ុនមិនដកយកទៅណាទេ គឺទុកធ្វើជាដើមទុន ដើម្បីពង្រីកសកម្មភាពអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ។
- សហគ្រិន ជាប្រធាន ឬអ្នកទទួលខុសត្រូវលើដំណើរការប្រព្រឹត្តទៅរបស់សហគ្រាសទាំងមូល ។