2020-06-01 08:37
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បានជារដ្ឋត្រូវមានឥទ្ធិពលលើវិស័យទីផ្សារសេរី ក្នុងប្រវត្តិសាស្រ្តសេដ្ឋកិច្ចបានបង្ហាញឲ្យឃើញថា តួនាទីរដ្ឋក្នុងសេដ្ឋកិច្ចត្រូវបានលើកយកមកពិភាក្សាតាំងពីយូរលង់ណាស់មកហើយ ។ ពាក់ព័ន្ធនឹងបញ្ហាស្តីពីតួនាទីរដ្ឋ សេដ្ឋវិទូ លោក កេនស៍ បានអះអាងថាដើម្បីបំពេញកង្វះចន្លោះរបស់សេដ្ឋកិច្ចទីផ្សារ រដ្ឋត្រូវធ្វើអន្តរាគមន៍ ជាពិសេសដើម្បីដោះស្រាយបញ្ហានិកម្មភាព រដ្ឋត្រូវមានគោលនយោបាយសារពើរពន្ធមួយដែលនឹងលើកទឹកចិត្តដល់តម្រូវការ ។ ជាការពិត ការគ្រប់គ្រងធនធាន ការសម្រេចផ្សេងៗ គឺស្ថិតលើផ្នែកឯកជន សម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធិភាព តាមរយៈដំណើរការផ្ទៃក្នុងរបស់ខ្លួនផ្ទាល់ ។ ប៉ុន្តែសំខាន់ត្រូវយល់ដឹងពីអំណាច និងព្រំដែនកំណត់ទីផ្សារ ។ ខាងក្រោមនេះជាទ្រឹស្តីប្រព័ន្ធសេដ្ឋកិច្ចទីផ្សារបរាជ័យ ដែលតម្រូវឲ្យមានអន្តរាគមន៍ពីរដ្ឋចូលរួម ៖
ការជម្រុញឲ្យមានសមធម៌ ៖ ដើម្បីធានាឲ្យមានសមធម៌ រដ្ឋត្រូវធ្វើអន្តរាគមន៍ ដើម្បីឲ្យមានការផ្ទេរធនធានពីអ្នកមានទៅអ្នកអត់ដោយប្រើឧបករណ៍សេដ្ឋកិច្ច ដែលមាននៅក្នុងដៃ ។ ឧទាហរណ៍ ការវិនិយោគរបស់រដ្ឋទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាផ្លូវថ្នល់ ស្ពាន សាលារៀន សេវាសុខាភិបាល ។ល។