តាមន័យសេដ្ឋកិច្ច កម្រិតជីវភាពរបស់មនុស្សម្នាក់ៗ ឬក្រុមគ្រួសារនីមួយៗ គេវាស់វែងដោយកំណត់ទៅលើកត្តាចំនួន៥គឺ ៖
- ចំណីអាហារ ៖ មានអាហារដែលមានអនាម័យ សម្បូរសារធាតុចិញ្ចឹមមានហូបចុកគ្រប់គ្រាន់ និងសម្បូរបែប ។
- ទីជម្រក ៖ មានទីជម្រកល្អ ធំទូលាយ ខ្យល់អាកាសបរិសុទ្ធ មានផាសុកភាព មានគ្រឿងសង្ហារឹមល្អប្រណិតតុបតែងលម្អ ។
- ការស្លៀកពាក់ ៖ មានសម្លៀកបំពាក់សមរម្យ ស្រស់ស្អាត ថ្លៃថ្នូរ សម្បូរបែបក្នុងការចូលរួមកម្មវិធីផ្សេងៗ ។
- សេវាថែទាំសុខភាព ៖ មានលទ្ធភាពតាមដានពិនិត្យសុខភាពជាប្រចាំ ចូលពេទ្យដែលមានសេវាកម្មល្អមានជំនាញច្បាស់លាស់ និងឧបករណ៍ទំនើប ។
- សេវាអប់រំ ៖ មានលទ្ធភាពរៀនសាលាថ្លៃ មានគ្រូល្អៗ មានសម្ភារសិក្សាសម្បូរបែប រៀននៅបរទេស ។