Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


កម្មវិធីអភិវឌ្ឍន៍ជនបទចម្រុះដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានដូចជា ៖

  • ផ្ទះឈើ និងបង្គន់អនាម័យ នៅក្នុងភូមិដ្ឋាននៃគ្រួសារយោធិន និងនគរបាល
  • ដីលំនៅដ្ឋាន និងដីកសិកម្ម សម្រាប់គ្រួសារយោធិន និងនគរបាលរស់នៅ និងបង្កបង្កើនផល
  • ផ្លូវ ស្ពាន លូដោះទឹក ទំនប់បង្ហៀរ នៅតាមបណ្តោយព្រំដែន តាមជើងភ្នំដងរ៉ែក និងចាក់ទៅលើខ្នងភ្នំដងរ៉ែក និងផ្លូវនៅក្នុងភូមិនៃគ្រួសារយោធិន និងនគរបាល
  • សាលរៀន មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព អណ្តូងទឹក ស្រះទឹកសម្រាប់គ្រួសារយោធិន នគរបាល និងប្រជាជន
  • ផ្សារជនបទ និងវត្តអារាមសម្រាប់គ្រួសារយោធិន នគរបាល និងប្រជាជនលក់ដូរ និងគោរពបូជា ។

+ កម្មវិធីនេះ បានរួមចំណែកក្នុងការការពារបូរណភាពទឹកដីកម្ពុជា ដូចជា ៖

  • បង្កលក្ខណៈឲ្យគ្រួសារយោធិន និងនគរបាល មានលំនៅដ្ឋានរឹងមាំជាអចិន្ត្រៃយ៍នៅតាមបណ្តោយព្រំដែន មានដីកសិកម្មសម្រាប់បង្កបង្កើនផលបម្រើជី​វភាពរស់នៅ ដែលជួយជម្រុញ និងលើកទឹកចិត្តឲ្យកងកម្លាំងប្រដាប់អាវុធកាន់តែមានភាពក្លាហានក្នុងការការពារទឹកដី
  • ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនខ្វាត់ខ្វែង នៅតាមបណ្តោយព្រំដែន និងជាប់ខ្សែបន្ទាត់ព្រំដែន បានបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ក៏ដូចជាការចល័តកងកម្លាំងប្រដាប់អាវុធ និងមធ្យោបាយ ឧបករណ៍ សម្ភារៈយោធា ក្នុងករណីមានការឈ្លានពានពីសត្រូវ
  • កម្មវិធីអភិវឌ្ឍន៍ចម្រុះនេះ បានប្រែក្លាយតំបន់សមរភូមិប្រយុទ្ធនៅតាមព្រំដែន ឲ្យទៅជាតំបន់អភិវឌ្ឍន៍ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងទេសចរណ៍ ដែលទាក់ទាញប្រជាពលរដ្ឋឲ្យរស់នៅទីនោះកាន់តែច្រើនឡើងៗ ហើយគឺប្រជាពលរដ្ឋនេះហើយដែលជារបងមនុស្ស សម្រាប់ការពារព្រំដែនប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login