Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សកលភាវូបនីយកម្មហិរញ្ញវត្ថុតែងតែផ្តល់នូវប្រយោជន៍ និងហានិភ័យផង ។

            ក- អត្ថប្រយោជន៍ ៖

  • ជាមធ្យោបាយទូទាត់ដ៏ទូលំទូលាយ ៖ សកម្មភាពសេដ្ឋកិច្ចមានការអភិវឌ្ឍឆាប់រហ័ស ពីប្រព័ន្ធការដោះដូរទំនិញ និងទំនិញឆ្ពោះទៅកាន់ប្រព័ន្ធការដោះដូរដោយប្រព័ន្ធហិរញ្ញវត្ថុក្នុងប្រទេសទៅក្នុងតំបន់ ហើយពាសពេញពិភពលោក ។
  • ការកៀរគរធនធាន ៖ ការប្រមូលប្រាក់សន្សំដោយស្ម័គ្រចិត្តពីមហាជនក្រោមរូបភាពជាទ្រព្យសកម្មហិរញ្ញវត្ថុ ។ លើសពីនេះមានការប្រើប្រាស់ទីផ្សារហិរញ្ញវត្ថុ ដែលកត្តាទាំងនេះ បង្កភាពងាយស្រួលដល់វិនិយោគិនទាំងឡាយ វិនិយោគគម្រោងអាជីវកម្មរបស់ពួកគេ សេដ្ឋកិច្ចរីកចម្រើន ។
  • ការវិភាជធនធាន ៖ ចំណុចទីបី ដែលបានផ្តល់ដោយប្រព័ន្ធហិរញ្ញវត្ថុ គឺការវិភាគ ធនធានសម្រាប់ការវិនិយោគ ។ ឧទាហរណ៍ ប្រទេសកូរ៉េខាងត្បូង រដ្ឋពុំមានកម្មសិទ្ធិ និងចាត់ចែងសហគ្រាសភាគច្រើននោះទេ តែរដ្ឋបានធ្វើអន្តរាគមន៍ក្នុងការបែងចែកឥណទានតាមរយៈការជូនដំណឹងទៅធនាគារពាណិជ្ជកម្ម និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតថា តើក្នុងវិស័យណា និងអ្នកណាខ្លះដែលត្រូវផ្តោតការយកចិត្តទុកដាក់ផ្តល់ឥណទានឲ្យ ។

ខ- ​គុណវិបត្តិមានដូចជា ៖

  • វិបត្តិសេដ្ឋកិច្ចពិភពលោក និងធ្វើឲ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុរបស់ប្រទេសនោះដែរ ព្រោះប្រទេសនោះបានចូលជ្រៅជាមួយសកលភាវូបនីយកម្មពិភពលោក ។
  • សេដ្ឋកិច្ចពពុះសាប៊ូ គឺជាវិបត្តិហិរញ្ញ​វត្ថុដូចកាលពីឆ្នាំ២០០៨ នាំឲ្យក្រុមហ៊ុនក្ស័យធនជាដើម ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login