សព្វថ្ងៃនេះ ឥទ្ធិពលនៃចរន្តអន្តោប្រវេសន៍ទៅលើសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍កំពុងមានសកម្មភាពខ្លាំងក្លា ។
ក- អត្ថប្រយោជន៍មានដូចជា ៖
- បង្កើនការវិនិយោគ មានវិនិយោគិនថ្មីៗចូលមកបណ្តាក់ទុនរកស៊ីនាំមកនូវធនធានមនុស្ស បច្ចេកវិទ្យាថ្មីៗ ទំនិញមានលក្ខណៈទំនើប មានគុណភាព មានតម្លៃសមរម្យ បង្កើនការនាំចេញ កាត់បន្ថយការនាំចូល ជញ្ជីងពាណិជ្ជកម្មមានសមតុល្យ រក្សាអត្រាប្តូរប្រាក់ កាត់បន្ថយអត្រាអតិផរណា ការប្រាក់ថោក បង្កើនការវិនិយោគ សហគ្រាសខ្នាតតូចនិងមធ្យម ។
- បង្កើនការងារដល់ប្រជាជន កាត់បន្ថយភាពក្រីក្រ ប្រជាជននៅក្នុងជីវភាពសមរម្យ ។
- សេដ្ឋកិច្ចប្រទេសជាតិមានការរីកចម្រើន តាមរយៈកំណើនការងារ ផលិតកម្ម និកម្មភាពរបស់ប្រជាជន មានសុខសុវត្ថិភាព ។
ខ- គុណវិបត្តិមានដូចជា ៖
- បរិស្ថាន ៖ មានការបំពុលបរិស្ថាន ការចោលកាកសំណល់គ្មានការគ្រប់គ្រងបានល្អ មានសម្លេង ក្លិន ផ្សែងរំខាន ខូតខាតខ្យល់អាកាស ប៉ះពាល់ស្រទាប់អូសូន ។
- វប្បធម៌ ៖ ការហូរចូលនូវវប្បធម៌បរទេសមិនល្អធ្វើឲ្យខូចខាតវប្បធម៌ជាតិ ដែលមានភាពស្រគត់ស្រគំ ផូរផង់ ។
- ជំនឿ សាសនា ទំនៀមទម្លាប់ និងរបៀបរស់នៅក្នុងប្រទេសនីមួយៗ ។