Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៤១- តើក្រសួង ស្ថាប័ន និងរដ្ឋបាលណាខ្លះ ដែលទទួលបន្ទុកគ្រប់គ្រង និងអភិវឌ្ឍន៍ផ្លូវថ្នល់នៅកម្ពុជា ?

៤២- តើទឹកដែលមានប្រភពលើផ្ទៃដី និងទឹកដែលមានប្រភពនៅក្រោមដី មានលក្ខណៈខុសគ្នាយ៉ាងណាខ្លះ ? តើទឹកទាំងពីរប្រភេទមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ ?

៤៣- តើគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ជាអ្វី ? គ.អ.ភ បានចូលរួមចំណែកអ្វីខ្លះ ក្នុងដំណើរការវិមជ្ឈការនៅកម្ពុជា ?

៤៤- តើមីក្រូហិរញ្ញវត្ថុគឺជាអ្វី ? ក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើសកម្មភាពអ្វីខ្លះក្នុងវិស័យនេះ ?

៤៥- បម្រែបម្រួលអាកាសធាតុ មានឥទ្ធិពលអ្វីខ្លះលើការអភិវឌ្ឍវិស័យផ្លូវជនបទនៅកម្ពុជា ? តើមានវិធានការអ្វីខ្លះដែលអ្នកប្រើប្រាស់ ដើម្បីជំនះនូវឥទ្ធិពលនេះ ?

ចម្លើយ

៤១- ក្រសួង ស្ថាប័ន និងរដ្ឋបាល ដែលទទួលបន្ទុកគ្រប់គ្រង និងអភិវឌ្ឍន៍ផ្លូវថ្នល់នៅកម្ពុជារួមមាន ៖

  • ក្រសួងអភិវឌ្ឍន៍ជនបទ ៖ ផ្លូវជនបទ
  • ក្រសួងសាធារណការ និងដឹកជញ្ជូន ៖ ផ្លូវជាតិ ផ្លូវខេត្ត
  • រដ្ឋបាលថ្នាក់ក្រោមជាតិ (ខេត្ត ស្រុក ឃុំ) ៖ ផ្លូវខេត្ត ផ្លូវជនបទ

៤២- ទឹកដែលមានប្រភពលើផ្ទៃដី និងទឹកដែលមានប្រភពនៅក្រោមដី មានលក្ខណៈខុសគ្នាដូចតទៅ ៖

+ ទឹកលើផ្ទៃដី

  • និយមន័យ ៖ ទឹកហូរ ទឹកភ្លៀង
  • គុណសម្បត្តិ ៖ ងាយស្រួលយកបាន មិនចំណាយ មានច្រើន
  • គុណវិបត្តិ ៖ គុណភាពមិនល្អ សុខភាព ឆាប់ខ្វះប្រភពចម្លង

+ ទឹកក្រោមដី

  • និយមន័យ ៖ ក្នុងស្រទាប់ដី ជម្រៅផ្សេង
  • គុណសម្បត្តិ ៖ បរិមាណច្រើន ស្អាតភាគច្រើន មិនប៉ះពាល់ដោយអាកាសធាតុ ងាយស្រួលបន្សុត
  • គុណវិបត្តិ ៖ សារធាតុគីមី រ៉ែពុល ការបន្សុតថ្លៃ

៤៣- ប្រកាសអន្តរក្រសួង ឆ្នាំ២០១០ គណៈកម្មាធិការរបស់ឃុំ សង្កាត់ និងជាភ្នាក់ងារអភិវឌ្ឍន៍ភូមិ សម្រាប់ជួយសម្របសម្រួលលការងារអភិវឌ្ឍន៍ភូមិ ចូលរួមអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ឃុំសង្កាត់  ។

និយមន័យ ៖ វិមជ្ឈការ ជាការផ្ទេរអំណាចមួយចំនួន ទៅអាជ្ញាធរមូលដ្ឋានកើតពីការបោះឆ្នោត

  • បំផុស កៀរគរនាំប្រជាជន ឲ្យចូលរួមក្នុងការអភិវឌ្ឍ
  • ជួយក្នុងការធ្វើសេចក្តីសម្រេចចិត្ត
  • សម្របសម្រួលការធ្វើអនុវត្តផែនការ ធ្វើអនុវត្តកម្មវិធីអភិវឌ្ឍន៍របស់ឃុំ តាមដានត្រួតពិនិត្យ ។

៤៤- មីក្រូហិរញ្ញវត្ថុ គឺជាតម្រូវការផ្តល់នូវសេវាហិរញ្ញវត្ថុ ដល់សហគ្រិន ឬមុខជំនួញខ្នាតតូច និងធុរកិច្ច ឬមុខរបរតូចតាច ដែលមានកង្វះខាតក្នុងការចូលដល់ធនាគារកិច្ច និងសេវាពាក់ព័ន្ធនានា អាស្រ័យដោយតម្លៃប្រតិបត្តិការខ្ពស់ ។ ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើសកម្មភាពក្នុងវិស័យនេះ ដូចជា​អនុវត្តគម្រោងឥណទានជនបទ និងកម្មវិធីឥណទានដែលសហការជាមួយដៃគូនៅខេត្តកំពង់ចាម ពោធិ៍សាត់ កំពត សៀមរាប កោះកុង បាត់ដំបង តាកែវ បន្ទាយមានជ័យ និងខេត្តស្វាយរៀង ។

៤៥- បម្រែបម្រួលអាកាសធាតុ មានឥទ្ធិពលលើការអភិវឌ្ឍវិស័យផ្លូវជនបទនៅកម្ពុជាដូចជា ៖

  • របបទឹកភ្លៀងមានការប្រែប្រួល បង្កឲ្យមានទឹកជំនន់ មានខ្យល់ព្យុះមិនប្រក្រតី ជាកត្តាធ្វើឲ្យការកសាងផែនការ ការអនុវត្ត និងការត្រួយពិនិត្យ ការជួសជុល ស្ថាបនាផ្លូវ ព្រមទាំងសំណង់សិល្បការមានការលំបាក
  • ខ្យល់ព្យុះ និងទឹកជំនន់មិនប្រក្រតី បង្កឲ្យផ្លូវ ស្ពាន និងសំណង់សិល្បការផ្សេងៗរងគ្រោះមហន្តរាយ បណ្តាលឲ្យប៉ះពាល់ដល់ការបងប្អូន ព្រមទាំងវិស័យទេសចរណ៍ និងវិស័យសេដ្ឋកិច្ចផ្សេងៗ ។

+ ដើម្បីជំនះនូវឥទ្ធិពលខាងលើនេះ វិធានការដែលត្រូវប្រើប្រាស់មានដូចតទៅ ៖

  • នាំគ្នាចូលរួមទប់ស្កាត់នូវឥទ្ធិពលនៃឧស្ម័នផ្ទះកញ្ចក់ ដោយបង្កើននូវផ្ទៃបៃតង តាមរយៈការការពារបរិស្ថានធម្មជាតិ ការដាំដើមឈើ ។ល។
  • កសាងគម្រោងប្លង់ជួសជុល ស្ថាបនាផ្លូវ និងសំណង់សិល្បការដោយភ្ជាប់ជាមួយនឹងសមាសភាពបម្រែបម្រួលអាកាសធាតុផងដែរ
  • ចំពោះផ្លូវដែលមានស្រាប់ក្នុងតំបន់ដែលអាចរងគ្រោះដោយសារ ខ្យល់ព្យុះ ឬទឹកជំនន់ ត្រូវដាំស្មៅ រុក្ខជាតិ ឬដើមឈើតាមចិញ្ចើមថ្នល់ ឬឆ្ងាយពីចិញើមថ្នល់ តាមការកំណត់នៃលក្ខណៈបច្ចេកទេស ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login