សំណួរ
១. តើទម្រង់ជាមូលដ្ឋានដែលមានស្ទើរគ្រប់កោសិកាគឺអ្វីខ្លះ ?
២. តើអ្វីទៅជាធាតុកោសិកា ? តើធាតុកោសិកាណាខ្លះដែលមាននាទីផលិត ?ដឹកជញ្ជូន ? ស្តុកទុក ? រំលាយឬបំបែក ?
៣. ចូរប្រៀបធៀបមីតូកុងទ្រីនិងក្លរ៉ូប្លាស ?
៤. ចូរប្រៀបធៀបទម្រង់កោសិការុក្ខជាតិនិងកោសិកាសត្វ ។
៥. ចូរប្រៀបធៀបបន្សាយនិងអូស្មូស ។
៦. ចូរប្រៀបធៀបដំណឹកនាំអសកម្មនិងដំណឹកនាំសកម្ម ។
ចម្លើយ
១. ទម្រង់ជាមូលដ្ឋាន ដែលមានស្ទើរគ្រប់កោសិកា គឹភ្នាស ស៊ីតូប្លាស និងណ្វៃយ៉ូ ។
២. ធាតុកោសិកា ជាធាតុតូចៗជាច្រើននៅក្នុងស៊ីតូប្លាស ។ ធាតុកោសិកាដែលមាននាទីផលិត គឹមីតូកុងឌ្រី ធាតុកោសិកាដែលមាននាទីដឹក ជញ្ជូនគឹប្រដាប់កុលស៊ី ចំណែកឯធាតុកោសិកាដែលមាននាទីស្តុកទុកគឺវ៉ាគុយអូល និងរំលាយឬបំបែកគឺលីសូសូម ។
៣. ប្រៀបធៀបមីតូកុងឌ្រីនិងក្លរ្ល៉ប្លាសគឺ៖
មីតូកុងឌ្រី
- ជាធាតុកោសិកាដែលមានរាងជាកូនដំបងតូចៗ
- វាមានភ្នាសពីស្រទាប់ ( ស្រទាប់ក្រៅរុំព័ទ្ធធាតុកោសិកា និងស្រទាប់ក្នុងរាងជាផ្នត់ៗដែលបង្កើនផ្ទៃមីតូសកុងឌ្រី )
- ជាកន្លែងផលិតថាមពល វាបំលែងថាមពល គីមីស្តុកក្នុងអាហារឲ្យទៅកោសិកាអាចប្រើប្រាស់បាន ។
ក្លរ៉ូប្លាស
- ជាប្លាសផ្ទុកជាតិពណ៌បៃតង់ដែលហៅថាក្លរ៉ូភីល
- មាននាទីចាប់យកថាមពលពន្លឺព្រះអាទិត្យ
- បំលែងថាមពលនោះទៅជា ថាមពលគីមី
- ថាមពលគីមីនេះសម្រាប់ផលិតអាហារគឹគ្លុយកូស ។
៤. ប្រៀបធៀបទម្រង់កោសិការុក្ខជាតិនិងកោសិកាសត្វ ៖
កោសិកាសត្វ
កោសិការុក្ខជាតិ
- ភ្នាសសែលុយឡូស
- ក្លរ៉ូប្លាស ។
៥. ប្រៀបធៀបបន្សាយនិងអូស្មូស៖
បន្សាយ
- ជាចលនារបស់ម៉ូលេគុលឬអ៊ីយ៉ុងពីតំបន់ដែលមានកំហាប់ខ្ពស់ទៅតំបន់ដែលមានកំហាប់ទាប ។ ឧទាហរណ៍៖ គេដាក់ស្ករចូលក្នុងកែវទឹក ។ ម៉ូលេគុលស្ករសាយចូលទៅក្នុងទឹក ។ ទឹកជាធាតុរំលាយហើយស្ករជាធាតុរលាយ ។
អូស្មូស
- ជាបន្សាយនៃម៉ូលេគុលទឹក ពីតំបន់ដែលមានកំហាប់ម៉ូលេគុលទឹកខ្ពស់ទៅតំបន់ដែលមានកំហាប់ម៉ូលេគុលទាបឆ្លងកាត់ភ្នាស អឌ្ឈជ្រាប ។ ឧទាហរណ៍៖ គោសិកាក្រហមរបស់ មនុស្សអាចនិងផ្ទុះបំបែក ប្រសិន បើគេដាក់វានៅក្នុងមជ្ឈដ្ឋានខ្លាំងឬខ្សោយខុសពីកំហាប់ក្នុងគោលិកាឈាម ។
៦.ប្រៀបធៀបដំណឹកនាំអសកម្មនិងដំណឹកនាំសកម្ម៖
ដំណឹកនាំអសកម្ម
- កាលណាចលនាម៉ូលេគុលនៃសារធាតុផ្សេងៗ ឆ្លងកាត់ភ្នាសដោយមិនចំណាយ ថាមពល ។ ឧទាហរណ៍ៈ បើយើងជិះកង់ ចុះពីលើកំពូលភ្នំអ្នកមិនត្រូវការថាមពលទេ ។
ដំណឹកនាំសកម្ម
- កាលណាចលនាម៉ូលេគុលនៃសារធាតុផ្សេងៗ ឆ្លងកាត់ភ្នាសដោយចំណាយ ថាមពល ។ ឧទាហរណ៍ៈ បើយើងជិះកង់ឡើង ទៅលើកំពូលភ្នំអ្នកត្រូវថាមពល ។