Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សំនួរ

១. ពន្យល់ពាក្យ ក្រូម៉ាទីន ក្រូម៉ាទីត ក្រូម៉ូសូម មីតូស សង់ត្រូមែ ។

២. ចូរសង្ខេបវគ្គផ្សេងៗនៃមីតូស ។                                                  

៣. ចូរប្រៀបធៀបលក្ខណៈខុសគ្នារវាងមីតូសកោសិកាសត្វ និងកោសិការុក្ខជាតិ ។

៤. តើចន្លោះវគ្គមានសារៈសំខាន់អ្វីខ្លះ ?     

៥. ចូរប្រៀបធៀបចំនួនអាប្លូអ៊ីតនិងឌីប្លូអ៊ីត ។

ចម្លើយ

១. ពន្យល់ពាក្យៈ

  • ក្រូម៉ាទីនៈ ជាសមាសធាតុអាស៊ីតនុយក្លេអ៊ីចនិងប្រូតេអ៊ីនដែលបង្កជាក្រូម៉ូសូម ។
  • ក្រូម៉ាទីនៈ ដៃម្ខាងរបស់ក្រូម៉ូសូម កើតឡើងដោយសារការបែកជាពីរនៃក្រូម៉ូសូមនៅពេលមីតូស ។
  • ក្រូម៉ូសូមៈ ផ្ទុកព័ត៌មានសេនេទិចក្រោមរូបភាពជា ADN ។
  • មីតូសៈ ជាលំនាំមួយដែលណ្វៃយ៉ូកោសិកាមួយត្រូវបានចែកខ្លូនជាណ្វៃយ៉ូកូនពីរដែលមានចំនួនក្រូម៉ូសូមដូចទៅនិងក្រូម៉ូសូមរបស់កោសិកាមេបា ។
  • សង់ត្រូមែៈ ជាកន្លែងក្រូម៉ាទីតទាំងពីរភ្ជាប់គ្នា និងត្រូវបានភ្ជាប់ទៅនិងសរសៃអាក្រូម៉ាទិច ។

២. សង្ខេបវគ្គផ្សេងៗនៃមីតូសៈ

          បន្ទាប់ពីចន្លោះវគ្គ គឺជាវគ្គផ្សេងៗរបស់មីតូស  ។ មីតូសចែកជា៤វគ្គបន្តបន្ទាប់ គឹប្រូផាស មេតាផាស អាណាផាស និងតេឡូផាស ។

        ប្រូផាស       

ប្រូផាស ជាវគ្គដែលមានរយៈពេលវែងជាងគេ ១៥ ដល់ ៦០ នាទី ។ ប្រូផាសជាដំណាក់កាលទី១នៃមីតូស ដែលក្រូម៉ូសូមចាប់ផ្តើមលេចរូបរាងដោយសារការរួញខ្លីនៃក្រូម៉ាទីកន ។ ក្រូម៉ូសូមមានរូបរាងជាកូនដំបងខ្លីៗងាយចាប់ពណ៌ ។ ការរួញខ្លីនេះប្រព្រឹត្តទៅកាន់តែខ្លាំងឡើងៗរហូតដល់ចុងវគ្គ​៕ ក្រូម៉ូសូមមួយបង្កឡើងដោយក្រូម៉ាទីតពីរជាប់គ្នាដោយសង់ដ្រូមែ ដែលជាលទ្ធផលនៃស្វ័យដំឡើងទ្វេ ADN និងសរសៃត្រយូងអាក្រូម៉ាទិចកើតឡើង ។

          មេតាផាស

ជាដំណាក់កាលទី២នៃមីតូស ដែលមា​នរយៈពេលខ្លីត្រឹមតែ ២ដល់៣ នាទីប៉ុណ្ណោះ ។ គូក្រូម៉ាទីតតំរៀបគ្នានៅផ្លាកអេក្វាទ័រ ។ សង់ត្រូមែនៃក្រូម៉ូសូមនីមួយៗភ្ជាប់ខ្លួននិងសរសៃក្រូម៉ូសូម ។ វគ្គនេះក្រូម៉ូសូមលេចរូបរាងច្បាស់ជាងវគ្គដទៃដែលគេអាចកំណត់ចំនួននិងរូបរាងក្រូម៉ូសូមបាន ។

          អាណាផាស

វគ្គទី៣ នៃមីតូសវគ្គនេះក៏មានរយៈពេលខ្លីដែរគឹតែ២ដល់៣ នាទីប៉ុណ្ណោះដែលក្នុងកំឡុងពេលនោះសង់ដ្រូមែចែកខ្លួននិងក្រូមាទីត បងប្អូនក្លាយជាក្រូម៉ូសូមដាច់ពីគ្នាដែលចាប់ផ្តើមរំកិលឆ្ពោះទៅកាន់ប៉ូលផ្ទុយគ្នានៃត្រយូងអាក្រូម៉ាទិច ។

          តេឡូផាស

ដំណាក់កាលទី៤ នៃមីតូសដែលក្រូម៉ូសូមញែកចេញពីគ្នា ហើយភ្នាសណ្វៃយ៉ូក៏ត្រូវបានបង្កើតឡើង ។

៣. លក្ខណៈខុសគ្នារវាងមីតូសកោសិកាសត្វនិងកោសិការុក្ខជាតិៈ

មីតូសកោសិកាសត្វ

  • ចំណែកស៊ីតូប្លាសរបស់កោសិកាសត្វ គឺភាពស្តូចនៅផ្នែកកណ្តាលចន្លោះនៃណ្វៃយ៉ូកូនទាំងពីរ

មីតូសកោសិការុក្ខជាតិ

  • ចំណែកស៊ីតូប្លាសរបស់កោសិការុក្ខជាតិ គឺមានការកកើតភ្នាសគ្រោងនៅផ្នែកកណ្តាលចន្លោះណ្វៃយ៉ូកូនទាំងពីរភ្នាសគ្រោងនេះខ័ណ្ឌចែកកោសិកាមេជាកោសិកាកូនពីរ  ។

៤. ចន្លោះវគ្គមានសារៈសំខាន់ព្រោះជារយៈពេលដែលកោសិកាលូតលាស់និងចែកខ្លួន ។      

៥. ប្រៀបធៀបចំនួនអាប្លូអ៊ីត​និងឌីប្លូអ៊ីតៈ

ចំនួនអាប្លូអ៊ីត   

  • ដែលមានពាក់កណ្តាលនៃចំនួនក្រូម៉ូសូមពេញលេញ ។ ចំនួនក្រូម៉ូសូមរបស់ការម៉ែតដែលផ្ទុយទៅនិងចំនួនឌីប្លូអ៊ីតនៃកោសិកាលូតលាស់ ។

ឌីប្លូអ៊ីត

  • ដែលមានក្រូម៉ូសូមប្រភេទនីមួយៗចំនួនពីរ ។ ចំនួនក្រូម៉ូសូមរបស់កោសិកាលូតលាស់ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login