ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សំនួរ
១. ដូចម្តេចដែលហៅថាការបង្កកំណើតក្រៅ ? ការបង្កកំណើតក្នុង ?
២.ដូចម្តេចដែលហៅថា ម៉ូរុលឡា ? តើវាកើតនៅពេលណា ?
៣. ចូរពណ៌នាពីការលូតលាស់របស់ប្លាស្ទូឡា ?
៤. តើស្រទាប់ខ្នងទាំងបីនៅក្នុងហ្កាសស្រ្ទូឡាជាអ្វីខ្លះ ?
ចម្លើយ
១. ដែលហៅថាការបង្កកំណើតក្រៅ គឺអូវុលនិងស្ពែម៉ាតូសូអ៊ីតជួបគ្នាក្រៅសារពាង្គកាយញី ។ ឧទាហរណ៍ៈ ការបង្កកំណើតរបស់ត្រីកង្កែប ។ រីឯការបង្កកំណើតក្នុងគឺប្រភេទបន្តពូជដែលស្ពែមត្រូវបានបាញ់បញ្ចូលដោយផ្ទាល់ទៅក្នុងប្រដាប់បន្តសត្វញី និងការបង្កកំណើរប្រព្រឹត្តទៅក្នុងសារពាង្គកាយសត្វញី ។ ឧទាហរណ៍ៈ ការបង្កកំណើតរបស់សត្វល្អិត បក្សី និងថនិកសត្វ ។
២. ដែលហៅថាម៉ូរុលឡាគឺអំប្រ៊ីយ៉ុងជាដុំបាល់រឹងមួយ ដែលមានកោសិកាប្រហែល៦៤ ។ វាកើតឡើង៤ថ្ងៃក្រោយពេលបង្កកំណើត ។
៣. ពណ៌នាពីការលូតលាស់របស់ប្លាស្ទូឡាបន្ទាប់ពីដំណាក់កាលម៉ូរុលឡា កោសិកានៅតែធ្វើចំណែកបន្តទៀតពួកវាត្រូវបានរៀបចំជាថ្មីដើម្បីបង្កើតបានជាស្វ៊ែររាងប្រហោង ក្នុងមួយ ។ តាមធម្មតាស្វ៊ែនេះកើតឡើង ពីកោសិកាក្រាស់តែមួយស្រទាប់ប៉ុណ្ណោះ ។ ផ្នែកខាងក្នុងរបស់ស្វ៊ែនោះ ពេញទៅដោយធាតុរាវ ។ ក្នុងដំណាក់កាលនេះគេហៅថាអំប្រ៊ីយ៉ុងថាជាប្លាស្ទូឡាហើយធាតុរាវដែលបំពេញនៅផ្នែកខាងក្នុងស្វ៊ែនេះជាប្លាស្តូស៊ីល ។
៤. ស្រទាប់ខ្នងទាំងបីនៅក្នុងហ្កាសស្រ្ទូឡា គឹអិចតូឌែម មេសូឌែម និងអង់ដូឌែម ។