Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


        សំណួរ

១. ចូរពន្យល់ថាហេតុអ្វីបានជាសណ្តែកព័រជម្រើសយ៉ាងល្អសម្រាប់ការពិសោធរបស់ម៉ង់ដែល ។

២. ចូរពន្យល់ពាក្យស្វ័យបង្កកំណើត បង្កកំណើតកាត់ សែន អាឡែល លក្ខណៈលុប លក្ខណៈអន់ អូម៉ូស៊ីកូត អេតេរ៉ូស៊ីកូត ។

៣. ក្នុងករណីម៉ូណូអ៊ីប្រ៊ីឌីស តើអ៊ីប្រ៊ីត F1 មានសេណូទីបដូចម្តេច ? តើវាបង្កកាម៉ែតប៉ុន្មានបែប ? ព្រោះអ្វី ?

៤. ក្នុងករណីម៉ូណូអ៊ីប្រ៊ីឌីស នៅជំនាន់ទី២ តើម៉ង់ដែលទទួលលទ្ធផលដូចម្តេច ?

៥. ក្នុងករណីឌីអ៊ីប្រ៊ីឌីស តើអ៊ីប្រ៊ីត F1 មានសេណូទីបដូចម្តេច ? វាបង្កើតកាម៉ែតប៉ុន្មានបែប ? ពីព្រោះអ្វី ?

ចម្លើយ

១. បានជាសណ្តែកព័រជាជម្រើសយ៉ាងល្អសម្រាប់ការពិសោធន៍របស់ម៉ងដែលព្រោះ៖

  • សណ្តែកព័រជារុក្ខជាតិបន្តពូជដោយភេទ ។ កាម៉ែតញី និងកាម៉ែតឈ្មោលនៅក្នុងផ្កាតែមយយ ។
  • ផ្ការបស់វាមានទម្រង់ពិសេស គឺមានស្រទាប់ស្នូកព័ទ្ធជុំវិញកេសញីនិងកេសឈ្មោល ។ លក្ខណៈពិសេសនេះនាំឲ្យសណ្តែកព័រមានតែស្វ័យបង្កកំណើត ។ ដូចនេះទើបគេងាយ និងបានសណ្តែកពូជសុទ្ធ ។
  • សណ្តែកព័រជារុក្ខជាតិតូច ងាយលូតលាស់ឆាប់មានផ្លែផ្កា ហើយផលិតគ្រាប់បានចំនួនច្រើន ។

២. ពន្យល់ពាក្យ៖                           

  • ស្វ័យបង្កកំណើតៈ ជាការរលាយចូលគ្នានៃកាម៉ែតញីឈ្មោលដែលមាននៅក្នុងឯកត្តៈ តែមួយឬនៅក្នុងផ្កាតែមួយ ។
  • បង្កកំណើតកាត់ៈ ជាការរលាយចូលគ្នារវាងកាម៉ែតញី ឈ្មោលដែលមាននៅក្នុងឯកត្តៈផ្សេងគ្នា ។
  • សែនៈ អង្កត់ ADN ស្ថិតនៅត្រង់កន្លែងកំណត់មួយនៃក្រូម៉ូសូម ។ វាមានផ្ទុកព័ត៌មានសម្រាប់កំណត់លក្ខណៈមួយរបស់ភាវៈរស់ ។
  • អាឡែលៈ ទំរង់ខុសគ្នានៃសែនដែលចំលងក្រមសម្រាប់លក្ខណៈខុសគ្នាបន្តិចបន្តួច
  • លក្ខណៈលុបៈ គឺជាលក្ខណៈដែលលេចចេញនៅជំនាន់ F1 កាលណាគេបង្កាតមេបាជាពូជសុទ្ធ ។
  • លក្ខណៈអន់ៈ គឺជាលក្ខណៈដែលបាត់នៅជំនាន់ F1 តែលេចចេញនៅជំនាន់ F2 កាលណាគេបង្កាត់មេបាជាពូជសុទ្ធ ។​
  • អូម៉ូស៊ីកូតៈ ជាឯកត្តៈពូជសុទ្ធដែលមានសែនអាឡែលដូចគ្នា ហើយវាកើតឡើងពីការរួមគ្នារវាងកាម៉ែតញីឈ្មោលដែលមានសែនអាឡែលដូចគ្នា ។​វាបង្កើតបានកាម៉ែតតែមួយប្រភេទ ។
  • អេតេរ៉ូស៊ីកូតៈ ជាឯកតៈពូជមិនសុទ្ធ ដែលមានសែនអាឡែលមិនដូចគ្នា ហើយវានេះកើតឡើងពីការរួមគ្នារវាងកាម៉ែតញី ឈ្មោលដែលមានសែនអាឡែលខុសគ្នា ។ វាបង្កើតកាម៉ែតពីរប្រភេទ ។

៣. ក្នុងករណីម៉ូណូអ៊ីប្រ៊ីឌីស អ៊ីប្រ៊ីត F1 មានសេណូទីបពីរបែបគឺ AA , Aa ។

  • ចំពោះ AA វាបង្កើតកាម៉ែតតែមួយបែបគឺ A គេហៅឯកត្តៈនោះថាអេតេរ៉ូស៊ីកូតស៊ីកូត ព្រោះវាមានអាឡែលពីរដូចគ្នាគឺ AA ។
  • ចំពោះAa វាបង្កើតកាម៉ែត ២បែបគឺ A និង a គេហៅថាឯកត្តៈនោះថាអេតេរ៉ូស៊ីកូតព្រោះវាមានអាឡែលពីរខុសគ្នាគឺ Aa ។

៤. ក្នុងករណីម៉ូណូអ៊ីប្រ៊ីឌីស នៅជំនាន់ទី២ ម៉ង់ដែលទទួលលទ្ធផលបានទាំងលក្ខណៈលុបនិងលក្ខណៈអន់តាមសមាមាត្រ ៣/១ ។

៥. ក្នុងករណីឌីអ៊ីប្រ៊ីឌីស អ៊ីប្រ៊ីត F1 មានសេណូទីបគឺ AaBb វាបង្កើតកាម៉ែតបាន៤បែប ព្រោះការផ្តាច់ចេញដោយឯករាជ្យនៃគូអាឡែល ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login