ខួរក្បាលមាន ៣ផ្នែកគឺ ខួរធំ ខួរតូច និងខួរកញ្ចឹងក។
ផ្នែកនីមួយៗមានតួនាទីដូចជាៈ
- ខួរធំៈ មាននាទីត្រួតពិនិត្យនាទីជាច្រើនដូចជា សតិបញ្ញា ប្រឌិតញាណ ពិចារណា។ ក្រៅពីនេះវាទទួលបានព័ត៌មានសរីរាង្គវិញ្ញាណទាំង៥។
- ខួរតូចៈ មាននាទីត្រួតពិនិត្យចលនាឆន្ទៈទាំងអស់ និងចលនាអឆន្ទៈមួយចំនួន។ វាក៏មាននាទីរក្សានូវតុល្យភាពរបស់សារពាង្គកាយផងដែរ។
- ខួរកញ្ចឹងកៈ វាមាននាទីត្រួតពិនិត្យចលនាអឆន្ទៈរបស់សារពាង្គកាយគឺចង្វាក់ដង្ហើម និងការកន្រ្តាក់របស់បេះដូង។