ប្រភេទនៃការនេសាទតាមវាលស្រែ គឺសំដៅទៅលើការប្រមូលផលត្រី និងធនធានវារីវប្បកម្មផ្សេងទៀតដូចជា ក្តាម កំពឹស និងកង្កែបដែលស្ថិតនៅក្នុងវាលស្រែ ។ នៅក្នុងរដូវទឹកឡើង គេចាប់ឡើងគេចាប់ត្រីនៅពេលវាចូលទៅក្នុងតំបន់លិចទឹកដែលមាន ទាំងវាលស្រែផង ។ យោងតាមតួលេខប៉ាន់ស្មាននេការនេសាទប្រចាំឆនាំ ការនេសាទតាមវាលស្រែតំណាងឲ្យប្រហែល ២០% នៃផលនេសាទត្រីទឹកសាបសរុប ។ ប៉ុន្តែការប៉ាន់ស្មានេះផ្អែកលើតែការសិក្សាតាមភូមិមួយចំនួនតូចដែលមិនអាចតំណាងឲ្យការនេសាទតាមវាលស្រែក្នុងទូទាំងងប្រទេសឡើយ ។ គេត្រូវមានការស្រាវជ្រាវបន្ថែមទៀត ដើម្បីកំណត់ឲ្យច្បាស់លាស់អំពីសារៈសំខាន់នៃការនេសាទតាមវាលស្រែចំពោះជីវភាពនៅជនបទ ។
ផលប៉ះពាល់ ចំពោះការអភិវឌ្ឍន៍នូវកសិកម្មនិងនេសាទៈ
- គំរោងស្រោចស្រពនិងគ្រប់គ្រងទឹកលើកកំពស់ទិន្នផលកសិកម្ម ប៉ុន្តែកាត់បន្ថយទិន្នផលត្រីតាមការកាត់សបន្ថយជំរកត្រី ជាពិសេសជំរកត្រីក្នុងរដូវប្រាំងៈ ជាញឹកញាប់ម្ចាស់ឡូត៍នេសាទបានអះអាងថា ទឹក និងត្រីនៅក្នុងងាងស្អុយទឹកដែលត្រូវបានកសាងឡើងដើម្បីរារាំងការស្តុបទឹក ឬបូមទឹកចេញដោយខុសច្បាប់ពីអាងស្តុបនៅចុងររដូវនេសាទ ( ដែលជារដូវប្រាំងសំរាប់ការងារ កសិកម្ម ) ទង្វើបែបនេះនាំឲ្យអស់ទឹកសំរាប់ស្រោចស្រពនៅរដូវប្រាំង ។ ក្រៅពីរឿងស្តុបទឹក កសិករអាចធ្វើឲ្យប៉ះពាល់ដល់ទិនផលនេសាទតាមការបង្វែរចរនតទឹកធម្មជាតិ ឲ្យហូរតាមប្រឡាយស្រោចស្រពក្នុងកំឡុងពេលទឹកឡើង ឬទឹកស្រក ។ ក្នុងពេលទឹកឡើងការបង្វែរទឹកសំរាប់កសិកម្មអាចកាត់បន្ថយទឹកជំនន់ក្នុងតំបន់ឡូត៍នេសាទ គឺធ្វើឲ្យថយចំនួនត្រីដែលត្រូវហូរចូលក្នុងឡូត៍ ។ ក្នុងពេលទឹកស្រកការរារាំងលំហូរទឹកស្រក អាចប៉ះពាល់ដល់សមត្ថភាពនៃប្រតិបត្តិករឡូត៍នេសាទក្នុងការចាប់ត្រី នៅចំពេលសមស្របបំផុត ដែលជាពេលត្រឹមត្រូវត្រឡប់ចូលទៅក្នុងទន្លេធំៗជាមួយនិងទឹកសំរក ។ ការរានព្រៃទឹកលិចនិងព្រៃគម្ពោតសំរាប់ធ្វើកសិកម្ម កាត់បន្ថយទិន្នផលជលផល ពីព្រោះព្រៃទាំងនេះផ្តល់នូវជំរកដ៏ល្អសំរាប់ត្រីពង ការចិញ្ចឹមកូននិងការរកចំណីរបស់ត្រីៈ មួយភាគធំនៃព្រៃលិចទឹក និងដីសើមនៅកម្ពុជាត្រូវបានកែប្រែមកជាដីកសិកម្មរួចទៅហើយ ។ តំបន់ព្រៃលិចទឹកបានថយចុះពីប្រហែល ៩៣៧.៩០០ ហិកតាក្នុងឆ្នាំ ១៩៧៣ មកត្រឹមប្រហែល ៣៧០.០០០ ហិកតាក្នុងឆ្នាំ ១៩៩៧ សំខាន់គួរកត់សំគាល់ថា នៅពេលមានព្រៃតិចការច្រោះសឹកដីក៏កើតមានចំនួនដីល្បាប់ចាក់ បំពេញក្នុងពេលទឹកឡើងត្រូវថយចុះដែលជារឿយៗធ្វើឲ្យធ្លាក់ចុះនូវគុណភាពទឹក និងផលិតភាពជលផលៈ ការហូរជាតិគីមីពីដីកសិកម្មអាចប៉ះពាល់ដល់ជលផលនៅក្បែរខាង និងប៉ះពាល់ដោយផ្ទាល់ដល់ទិន្នផលត្រីនៅកម្ពុជា គេមិនអាចកំណត់បានទេថា តើការហូរជាតិគីមីកសិកម្មវាមានច្រើនដល់កំរិតអាចប៉ះពាល់ដល់សុខភាពត្រីឬយ៉ាងណា ។ ភស្តុតាងខ្លះៗបង្ហាញថា ការប្រើប្រាស់ថ្នាំសំលាប់សត្វល្អិតច្រើនក្នុងតំបន់មួយចំនួន បានប៉ះពាល់ដល់ទិន្នផលត្រីក្នុងស្រែ និងក្នុងស្រះត្រីដែលនៅក្បែរ ។ ដូច្នេះដើម្បីធានាឲ្យជលផល និងជីវភាពប្រជាជនមានចីរភាព គេត្រូវកេលំអរកត្តាជាច្រើនជាអាទិ៍ៈ
- ការដាក់អនុវត្តន៍វិធានការណ៍មួយចំនួនដើម្បីកាត់បន្ថយ ការនេសាទខុសច្បាប់ និងការបាត់បង់ព្រៃលិចទឹក
- កំណែទំរងការគ្រប៉គ្រង ដើម្បីដោះស្រាយឲ្យបានសមស្របនូវបញ្ហា តំបន់ដែលប្រជាជនអាចនេសាទបាន សិទ្ធិធ្វើ នេសាទរបស់អ្នកនេសាទខ្នាតតូច និងចីរភាពនៃការនេសាទ
- ការធ្វើផែនការអភិវឌ្ឍន៍ ដោយពិចារណាពីផលប៉ះពាល់ចំពោះជលផលដែលកើតចេញពីវិស័យនានា ដូចជាកសិកម្ម និងរុក្ខវប្បកម្ម ។