គំនិតច្នៃប្រឌិត ជាគំនិតក្នុងការផ្តួចផ្តើមធ្វើអ្វីមួយឬបង្កើតអ្វីមួយអោយលេចចេញបានជារូបរាងហើយអាចប្រើប្រាស់បានតាមតម្រូវការរបស់ខ្លួនបាន ។
មនុស្សមានគំនិតច្នៃប្រឌីតត្រូវមានលក្ខណៈសម្បត្តិនិងការវិវត្តខាងផ្នែកដូចជា៖
- បញ្ញាៈ មានការរីកចម្រើនឆ្លាតវៃ ជាលំដាប់ព្រមមានការហ្វឹកហាត់បណ្តុះជាប្រចាគ
- ស្មារតីៈ ម្ចាស់ការ ប្រុងប្រយ័ត្នគ្រប់ស្ថានភាព និងកាលៈទេសៈ
- សមត្ថភាពជំនាញៈ អ្វីៗដែលខ្លួនចេះ ឬបានរៀនយកមកអនុវត្តម្តងហើយម្តងទៀតនិងអាចធ្វើអ្វីមួយបានយ៉ាងល្អ
- បង្កើតប្រយោជន៍តម្លៃគ្រួសារ និងសង្គមៈ យល់ដឹងពីអ្វីដែលជាតម្រូវការរបស់សង្គម មនុស្សរបស់រស់នៅជាមួយគ្នាក្រោមជម្រកនិងចេះបង្កើតអ្វីៗសព្វយ៉ាងដែលបម្រើដល់សង្គមនិងគ្រួសារ។
ជាការពិតណាស់ដែលថាគំនិតច្នៃប្រឌិតវាមិនអាចកាត់ផ្តាច់ពីជីវភាពរស់នៅរបស់ មនុស្សយើងបាននោះពីព្រោះ៖
- គំនិតមានជាប់និងនៅមនុស្សជានិច្ចឮ
- វាជាប្រភពនៃការអភិវឌ្ឍន៍ទៅរកភាពរីកចម្រើន និងជឿនលឿនមនុស្សអាចបង្កើតការងាររកកម្រៃប្រាក់ចំណូលនិងអាចជម្រុញជីវភាពអោយបានធូរធាបន្ថែមមួយកម្រិតបានទៀត ។
- ពង្រឹងនិងពង្រីកសមត្ថភាព បំណិនបទពិសោធន៍ទេពកោសល្យ ដល់មនុស្សអោយកាន់តែប្រសើរឡើងៗ
- មានទឹកចិត្តលើកតម្កើង និងមានចិត្តត្រេកអរចំពោះប្រទេសជាតិបស់ខ្លួន
- មានសុភមង្គល និងជោគជ័យក្នុងជីវីត
- មានការបង្កើតអ្វីៗដែលថ្មីសម្រាប់បម្រើជាប្រយោជន៍ដល់មនុស្ស
សរុបមកយើងឃើញថាមានគំនិតច្នៃប្រឌិតពិតជាមានភាពចាំបាច់ចំពោះជីវភាពរស់នៅរបស់យើងពិតប្រាកដ ។ ដូចនេះយើងទាំងអស់គ្នាត្រូវតែខិតខំពង្រឹងចិត្តគំនិតយើងអោយបានប្រសើរ និងបណ្តុះគំនិតចំណេះដឹងរបស់ខ្លួនអោយមានគំនិតច្នៃប្រឌិតដើម្បីជាពន្លឺនៃជីវីត ។