រង្វាស់ប្រពៃណីបុរាណ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្មែរយើងមានដូចជា៖
រង្វាស់ស្លឹកឈើ មានដូចជា៖
- ១ស្នើ ស្មើនឹង ២សន្លឹក
- ១០ស្នើ ស្មើនឹង ១ត្របក
- ១ត្របក ស្មើនឹង ២០សន្លឹក ។
រង្វាស់ចំនុះ មានដូចជាៈ
- ១កន្តាំង ស្មើនឹង ២កូនល្អី
- ២កន្តាំង ស្មើនឹង ១តៅ
- ១តៅ ស្មើនឹង ១ថាំង ។
រង្វាស់វល្លិ មានដូចជាៈ
- ១ចន្ទាស ស្មើនឹង ២០ដើម
- ១០ ចន្ទាស ស្មើនឹង ១ក្រពើ ២០០ដើម
- ១០ក្រពើ ស្មើនឹង១ក្រម៉ាល់ ២០០០ដើម ។
រង្វាស់ផ្លែឈើ មានដូចជាៈ
- ១ដំប ស្មើនឹង ៤ផ្លែ ២គូ
- ១ឡូ ស្មើនឹង ៦គូ ១២
- ១០ដំប ស្មើនឹង ១ផ្លូន ៤០
- ១០ផ្លូន ស្មើនឹង ១ស្លឹក ៤០០
រង្វាស់ប្រវែង មានដូចជាៈ
- ១ចង្អាម ស្មើនឹង ១២ធ្នាប់
- ២ចង្អាម ស្មើនឹង ១ហត្ថ
- ៤ហត្ថ ស្មើនឹង ១ព្យាម
- ២០ព្យាម ស្មើនឹង ១សិន
- ៤០០សិន ស្មើនឹង ១យោជន៍ ១៦គ.ម
រង្វាស់ទំងន់ មានដូចជាៈ
- ១០ហ៊ុន ស្មើនឹង ១ជី ៣,៧៥ក
- ១០ជី ស្មើនឹង ១តំលឹង
- ១៦តំលឹង ស្មើនឹង ១នាឡិ =៦០០ក
- ៥០នាឡិ ស្មើនឹង ១ចុង = ៣០គ.ក
- ២ចុង ស្មើនឹង ១ហាប = ៦០គ.ក ។