Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Teacher Sovannara
2021-04-21 12:40

បានជាគេប្រើប្រាស់ពលកម្មកុមារព្រោះ៖

  • កុមារជាមនុស្សទន់ខ្សោយគ្មានកម្លាំងតវ៉ា ឬប្រកែកបាន
  • កុមារមានចំណេះដឹងទាបងាយស្រួលក្នុងការបោកបញ្ជោត ប្រើប្រាស់
  • ចំណាយប្រាក់ខែតិចជាងមនុស្សពេញវ័យ
  • ខ្វះកម្លាំងពលកម្ម និងភាពក្រីក្រ ឳពុកម្តាយគាបសង្កត់
  • ងាយស្រួលប្រើ មិនប្រកែកច្រើន
  • ភាពលោភលន់និងខ្វះចំណេះដឹងរបស់ម្ចាស់អាជីវកម្មមួយចំនួន ដោយគិតថា ការយកកុមារមកធ្វើការ​ គឺគេកំពុងជួយកុមារឱ្យមានការងារធ្វើ ។
  • បរិស្ថាន ​និងបរិយាកាសសង្គមជុំវិញ ។

+ កុមារត្រូវគេប្រើក្នុងវិស័យ ការងារនេសាទសមុទ្រ សិប្បកម្មឡឥដ្ឋ ស្ត្រីពេស្យា អ្នកបម្រើតាមផ្ទះ ភោជនីយដ្ឋាន...ជាដើម (2008 = 1.47%) ។

+ ការប្រើពលកម្មកុមារបែបនេះ នាំឱ្យជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់កុមារទាំងបច្ចុប្បន្ននិងអនាគតដូចជា៖

  • ប៉ះពាល់សិទ្ធិទាំងបួនជាមូលរដ្ឋានរបស់កុមារ
  • កុមារបាត់បង់ឱកាសសិក្សារៀនសូត្រ អភិវឌ្ឍខ្លួន
  • ងាយរងការរំលោភបំពានរាងកាយ ទារុណកម្ម ពិសេសការបំពានផ្លូវភេទ
  • ងាយឆ្លងជំងឺ និងរងគ្រោះថ្នាក់ដោយសារការងារ ពិសេសធ្វើការក្នងសិប្បកម្មឡឥដ្ឋ
  • ប៉ះពាល់ដល់ការលូតលាស់ផ្នែករាងកាយ​ ប្រាជ្ញា ស្មារតីរបស់កុមារ
  • បាត់បង់ទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិ
  • ខូចអនាគត ត្រូវធ្វើការដោយប្រើកម្លាំងអស់មួយជីវិត
  • ការបង្កើតទៅជាទម្លាប់ ឬស្ថានភាពតជំនាន់ៗដដែលៗ
  • កុមារត្រូវធ្លាក់ក្នុងភាពក្រីក្រ ធ្វើការច្រើនតែបានកម្រៃតិច
  • បាត់បង់ទេពកោសល្យពីកំណើតរបស់កុមារ
  • ងាយក្លាយជាក្មេងអនាថា សេពគប់មិត្តភក្កិមិនល្អ ញៀនគ្រឿងញៀន ក្លាយជាបន្ទុករបស់សង្គម

 


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login