Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ទ្រាំមកយូរហើយមិនមែនឬ ជាមួយរឿងដែលមិនសមជារឿងនៅក្នុងជីវិត? មកដល់ដំណាក់កាលនេះទៅហើយ ប្រសិនជាទ្រាំបន្តទៀតប្រហែលជាមិនមានអ្វីនោះទេ។ ពាក់កណ្តាលយប់ទៅហើយ រូបភាពរវើរវាយទាំងអម្បាលម៉ាននៅតែជាប់ក្នុងខួរក្បាល មិនព្រមចេញទៅណាសោះ នេះអាចមកពីកម្មរបស់ខ្ញុំហើយតាមមើល។

ក្នុងមួយវិនាទីនឹកដល់រឿងរ៉ាវច្រើនបែប សណ្ឋានខុសៗគ្នា មិនដឹងថាវាជាអ្វីឱ្យប្រាកដ ឃើញនេះឃើញនោះ បណ្តាទៅជាការមិនបានដេក មិនបានពួន។ រូបភាពដែលធ្លាប់ឃើញ មិនថាល្អឬអាក្រក់តែងតែជាប់ដក់មកជាមួយការចងចាំជានិច្ច ប៉ុន្តែភាគច្រើនរឿងល្អមិនសូវជាប៉ុន្មានទេ ចំណែកឯរឿងដែលអាក្រក់វិញ នឹកឃើញមកស្ទើរតែគ្រប់ពេល ក៏ភ័យនឹងរូបភាពនោះណា៎! តែមិនដឹងធ្វើយ៉ាងម៉េច។

បើវាពិបាកខ្លាំងក៏គ្រាន់តែទ្រាំបន្តទៀតទៅ ធ្វើម្តេចបើចិត្តរបស់យើងវាបែបនោះទៅហើយ តែបើអាចគួរណាស់តែចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង ឈ្វេងយល់ពីបញ្ហាដែលខ្លួនឯងកំពុងជួបប្រទះ វាល្អជាជាងការដែលបណ្តោយឱ្យចិត្តនៅតែគិតបែបនេះ។

អត្ថបទ: ខ្លឹមសារ-KlemSa 


Reference:

https://web.facebook.com/photo/?fbid=179606064031556&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login