ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
កន្លងផុតទៅយូរណាស់ហើយនៅតែមិនអាចបំភ្លេចបាន។ អតីតទាំងប៉ុន្មានវានៅតែដក់ជាប់ក្នុងការចងចាំជានិច្ច មានពេលខ្លះក៏គិតថាខ្លួនឯងដូចជាយ៉ាប់ពេកហើយ យ៉ាប់ដែលមិនអាចលុបមនុស្សដែលមិនល្អចេញពីការចងចាំបាន។
ការឈឺចាប់វាបានធ្វើឱ្យមនុស្សជាច្រើននាក់ស្ទើតែបាត់បង់សតិ។ អ្នកធ្លាប់គិតខ្លះទេថាការដែលអ្នកបោះបង់នរណាម្នាក់ចោល ហើយទៅរកអ្នកថ្មីវាឈឺចាប់កម្រិតណា?
អ្នកក្បត់ប្រហែលជាគ្មានថ្ងៃដឹងពីទំហំនៃការខូចចិត្តរបស់មនុស្សស្មោះទេ។ គ្រប់យ៉ាងអាចមកពីភាពល្ងង់របស់ខ្លួនឯងក៏ថាបាន ដែលស្រឡាញ់នរណាម្នាក់ ហើយស្រឡាញ់ខ្លាំង រហូតដល់ថ្នាក់ភ្លេចស្រឡាញ់ខ្លួនឯង។
ថ្ងៃនេះកាលពីអតីត ធ្លាប់រីករាយ ធ្លាប់មានអ្នកនៅក្បែរៗខ្លួន តែថ្ងៃនេះគ្មានទេ គ្មានសូម្បីតែអ្នកនៅលួងលោម គ្មានសូម្បីតែកម្លាំងចិត្តសម្រាប់ខ្លួនឯង។ ពេលនេះកំពុងតែកើតអ្វី ហេតុអ្វីបានជាបែបនេះ? ឬខ្លួនប្រាណមួយនេះ ចិត្តគំនិតមួយនេះវាឆ្កួតបាត់ទៅហើយ? ស្នេហាវាជាថ្នាំប៉ូវនៅពេលដែលកំពុងពេញស្រឡាញ់ក៏ពិតមែន ប៉ុន្តែវានឹងអាចក្លាយទៅជាថ្នាំពិសភ្លាមៗដែលអាចសម្លាប់មនុស្សបាននៅពេលដែលអស់ស្រឡាញ់។
អត្ថបទ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo/?fbid=174687864523376&set=a.105573171434846