ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
១. ស្ងប់ស្ងាត់ចំពោះស្នេហា។ មិនងាយក្នុងការស្រឡាញ់នរណាជាដាច់ខាត តែបើស្រឡាញ់ហើយគឺស្រឡាញ់ខ្លាំងបំផុត។ ពួកគេចាត់ទុកស្នេហាជារឿងដ៏អស្ចារ្យមិនអាចចេះតែយកមកលេងសើចបានទេ។ ប៉ុន្តែនៅពេលដែលដល់ផ្លូវបត់ ហើយក៏ជាចំណុចបញ្ចប់នៃស្នេហាគេជាលើកដំបូង នោះគេនឹងមិនសម្លឹងមើលនរណាម្នាក់ទៀតទេរហូតដល់ពេលដ៏យូរចូលមកដល់។
២. ចរិតរាងច្រឡើមបន្តិចតែគួរឱ្យស្រឡាញ់ ចូលចិត្តប្រើហេតុផងដើម្បីដោះស្រាយបញ្ហា ថែរក្សាមិត្តភាព ទុកចិត្តអ្នកដែលគួរឱ្យទុកចិត្ត។
៣. ពួកគេតែងតែគិតគ្រប់ជ្រុងជ្រោយមុននឹងសម្រេចធ្វើ ប្រើសម្បជញ្ញៈក្នុងការឈ្វេងយល់ពីផលដែលបានក្រោយពេលធ្វើ។
៤. ចិត្តល្អ ស្មោះត្រង់ មិនងាយនឹងក្បត់នរណាម្នាក់មុនឡើយ។ ពួកគេច្រើនតែជាជនរងគ្រោះក្នុងរឿងគ្រប់យ៉ាង។
៥. មានមន្តស្នេហ៍ ដែលជាធ្នាក់ទាក់ទាញចិត្តអ្នកដទៃឱ្យគោរពស្រឡាញ់ ទោះអាយុប៉ុន្មានក៏ដោយ។
៦. យល់ពីអារម្មណ៍អ្នកដទៃ មិនធ្វើអ្វីដែលធ្វើឱ្យប៉ះពាល់ប្រយោជន៍របស់នរណាម្នាក់ឡើយ។
៧. ប្រើត្រចៀកស្តាប់ហេតុផង ប្រើភ្នែកមើលហេតុការណ៍គ្រប់យ៉ាង ហើយក៏ប្រើខួរក្បាលដើម្បីវែកញែករកត្រូវខុស មុននឹងសម្រេចថាជឿ។
៨. ចូលចិត្តញញឹមច្រើនដើម្បីលើកទឹកចិត្តខ្លួនឯង និងអ្នកដទៃ។
៩. ខាងក្រៅគេជាមនុស្សដែលអៀនច្រើនមិនសូវជានិយាយស្តីអ្វីប៉ុន្មានទេ។ ប៉ុន្តែពេលបានប៉ះគ្រឿងអេឡិចត្រូនិចពេលណាពួកគេប្រែក្លាយទៅជាអ្នកជំនាញវោហាស័ព្ទ និយាយគ្មានទាក់ ដើម្បីជារឿងដែលធ្វើឱ្យគ្រប់គ្នារីករាយដោយសារគេបាន។
អត្ថបទ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo/?fbid=169645388360957&set=a.105573171434846