កត្តាដែលធ្វើឱ្យនយោបាយបក្សកុំមុយនីស្តសូវៀតធ្លាក់ចុះ និងបាត់ជំនឿមាន៖
- វិបត្តិខាងកសិកម្ម ដោយការប្រើជីគីមី និងថ្នាំពុលហូសប្រមាណ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងខូចដីធ្លីដែលបានជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍកសិកម្ម។
- វិបត្តិខាងសង្គមដូចជា ការធ្លាក់ទឹកចិត្ត ការប្រមឹកស្រា បញ្ហាពុករលួយចាប់ពីថ្នាក់ក្រោម ដល់ថ្នាក់លើ ការថយចុះអាយុ និងកំណើនអត្រាមរណៈកុមារ។