Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងឆមាសថ្នាក់ទី១២ លើកទី១
សម័យប្រឡងៈ ២៦ កុម្ភៈ ២០០៨
វិញ្ញាសាៈ ប្រវត្តិវិទ្យា
រយៈពេលៈ ៤៥នាទី
ពិន្ទុៈ ៣៧ពិន្ទុ

I.(៣ពិន្ទុ) ចូរជ្រើសរើសចម្លើយត្រឹមត្រូវ

១.ប្រទេសថៃបានរំលោភយកប្រាសាទព្រះវិហារនៅឆ្នាំ

    ក.១៩៤៥

    ខ.១៩៥៤

    គ.១៩៦៣

    ឃ.១៩៦៥

២.នៅឆ្នាំ ១៩៨០ សហរដ្ធអាមេរិចបានធ្វើពហិការមិនចូលរួមប្រកួតកីឡាអូឡាំពិចនៅទីក្រុងៈ

    ក.ប៉ារីស

    ខ.ឡុង

    គ.មូស្កូ

    ឃ.ប៊ែឡាំង

ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

នៅឆ្នាំ ១៩៩១ បន្ទាប់ពីសហភាពសូវៀតដួលរលំ បក្សសម្ព័ន្ធយោធានៅអឺរ៉ុបខាងកើតឈ្មោះ ............... ក៏ត្រូវរលាយដែរ។

II.(៨ពិន្ទុ)

    ១.តើទីស្នាក់ការនៃតុលាការអន្តរជាតិតាំងនៅឯណា?

    ២.តើតុលាការអន្តរជាតិធ្វើការដោះស្រាយវិវាទផ្នែកអ្វីខ្លះ? ចូរលើកយកវិវាទដែលតុលាការអន្តរជាតិបានដោះស្រាយដោយជោគជ័យមកបញ្ជាក់ឱ្យបានមួយ ក្នុងផ្នែកនីមួយៗ។

III.(៨ពិន្ទុ) ហេតុអ្វីបានជាប្រទេសនៅទ្វីអឺរ៉ុបខាងលិខ និងសហរដ្ធអាមេរិចនាំគ្នាបង្កើតសន្ធិសញ្ញាអាត្លង់តិចខាងជើង?

IV.(៩ពិន្ទុ) តើកត្តាណាខ្លះដែលឱ្យសេដ្ធកិច្ចជប៉ុនរីកចម្រើនឆាប់រហ័សក្រោយពីបានទទួលឯករាជ្យពីសហរដ្ធអាមេរិច?

V.(៩ពិន្ទុ) តើបណ្តាប្រទេសនៅអាមេរិចឡាទីនធ្លាប់ស្ថិតនៅក្រោមការត្រួតត្រារបស់ប្រទេសណា? ចូរនិយាយពីចលនារំដោះជាតិរបស់ប្រទេសទាំងនោះ ក្រោយសង្គ្រាមលោកលើទី២។

 

ចម្លើយ

 

I.(៣ពិន្ទុ) ចូរជ្រើសរើសចម្លើយត្រឹមត្រូវ

១.ប្រទេសថៃបានរំលោភយកប្រាសាទព្រះវិហារនៅឆ្នាំ

    ក.១៩៤៥

    ខ.១៩៥៤

    គ.១៩៦៣

    ឃ.១៩៦៥

២.នៅឆ្នាំ ១៩៨០ សហរដ្ធអាមេរិចបានធ្វើពហិការមិនចូលរួមប្រកួតកីឡាអូឡាំពិចនៅទីក្រុងៈ

    ក.ប៉ារីស

    ខ.ឡុង

    គ.មូស្កូ

    ឃ.ប៊ែឡាំង

ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

នៅឆ្នាំ ១៩៩១ បន្ទាប់ពីសហភាពសូវៀតដួលរលំ បក្សសម្ព័ន្ធយោធានៅអឺរ៉ុបខាងកើតឈ្មោះ ...វ៉ាសូវី...... ក៏ត្រូវរលាយដែរ។

 

II.(៨ពិន្ទុ)

    ១.ទីស្នាក់ការនៃតុលាការអន្តរជាតិមានទីតាំងនៅ ទីក្រុង ឡាអេ (ហូឡង់)

    ២.តុលាការអន្តរជាតិបានដោះស្រាយលើផ្នែក៖

ជម្លោះខាងដែនដី

  • នៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ១៩៦២ តុលាការអន្តរជាតិបានបញ្ជាឱ្យថៃដកទ័ព និងតត្រូវឱ្យចេញពីប្រាសាទព្រះវិហារជាបន្ទាន់ដែលថៃបានលើកទ័ពចូលកាន់កាប់ប្រាសាទទាំងកម្រោលនៅឆ្នាំ ១៩៥៤។

ជម្លោះដែនសមុទ្រ

  • នៅថ្ងៃទី១២ ខែតុលា ឆ្នាំ ១៩៨៤ តុលាការអន្តរជាតិតម្រូវឱ្យបែងចែកដែនដីទឹករវាងអាមេរិច និងការណាដានៅឈូងសមុទ្រម៉ែន។

ជម្លោះពាណិជ្ជកម្ម

  • ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ១៩៥១ រដ្ធាភិបាលអឺរ៉ុបបានធ្វើជាតិតូនីយកម្មដោយខុសច្បាប់ទៅលើក្រុមហ៊ុនប្រេងដ៏ធំមួយឈ្មោះអង់ក្លូអ៊ីវ៉ានីញិន។ ថ្ងៃទី ០៥ កក្កដា ១៩៥១ ក្រុមហ៊ុនបានបញ្ជូនសំណុំលិខិតទៅតុលាការអន្តរជាតិ។ នៅថ្ងៃទី ២២ កក្កដា ១៩៥១ តុលាការបានតម្រូវឱ្យអឺរ៉ង់ប្រគល់ក្រុមហ៊ុននេះទៅឱ្យអង់គ្លេស។

 

III.(៨ពិន្ទុ) បានជាប្រទេសនៅទ្វីអឺរ៉ុបខាងលិខ និងសហរដ្ធអាមេរិចនាំគ្នាបង្កើតសន្ធិសញ្ញាអាត្លង់តិចខាងជើងព្រោះ៖

  • ដើម្បីការពារទ្វីបអឺរ៉ុបពីពួកកុម្មុនីស្ត។

 

IV.(៩ពិន្ទុ) កត្តាដែលឱ្យសេដ្ធកិច្ចជប៉ុនរីកចម្រើនឆាប់រហ័សក្រោយពីបានទទួលឯករាជ្យពីសហរដ្ធអាមេរិចមាន៖

  • ប៉ិនប្រសព្វប្រើប្រាស់មូលនិធីពីសហរដ្ធអាមេរិច
  • កែច្នៃបច្ចេកទេសទំនើបក្នុងវិស័យផលិកម្ម
  • ចេះតម្រង់មុខសញ្ញាលើការពង្រីកឧស្សាហកម្ម
  • ដណ្តើមបានទីផ្សារអន្តរជាតិច្រើន។

 

V.(៩ពិន្ទុ) បណ្តាប្រទេសនៅអាមេរិចឡាទីនធ្លាប់ស្ថិតនៅក្រោមការត្រួតត្រារបស់ សហរដ្ធអាមេរិច។

ក្រោយសង្គ្រាមលោកលើកទី២ ចលនារំដោះជាតិរបស់បណ្តាប្រទេសទាំងនោះមាន៖

  • នៅឆ្នាំ ១៩៥៩ ប្រទេសគុយបា បានទទួលឯករាជ្យពីអាណានិគមនិយម
  • នៅនីការ៉ាគ័របានបង្កើតរណសិរ្យសង់ឌីណូ ដឹកនាំដោយលោកអូតូស្គូសង់ឌីណូ។ ដោយមានមេដឹកនាំត្រឹមត្រូវ និងមានប្រជាជននីការ៉ាគ័រចូលរួមនាឆ្នាំ ១៩៧៥ បានធ្វើឱ្យបដិវត្តន៍មានកម្លាំង និងសំទុះកាន់តែខ្លាំងក្លា។ នៅខែកក្កដា ១៩៧៩ និងមានប្រជាជន នីការ៉ាគ័រ ចូលរួមនាឆ្នាំ ១៩៧៥ បានធ្វើឱ្យបដិវត្តន៍មានកម្លាំង និងសំទុះកាន់តែខ្លាំងក្លា។ នៅខែកក្កដា ១៩៧៩ បដិវត្តន៍បានផ្តួលរំលំរបបផ្តាច់ការប្រតិកិរិយាសូម៉ូសា ដែលរណបសហរដ្ធអាមេរិច។​ នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៧៩ រដ្ធប្រជាធិបតេយ្យ ប្រជាមានិតនីការ៉ាគ័រត្រូវបានបង្កើតឡើង។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login