Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងឆមាសថ្នាក់ទី១២ លើកទី១
សម័យប្រឡងៈ ២២ មីនា ២០០៧
វិញ្ញាសាៈ ប្រវត្តិវិទ្យា
រយៈពេលៈ ៤៥នាទី
ពិន្ទុៈ ៣៧ពិន្ទុ

 

I.(៣ពិន្ទុ) ចូរជ្រើសរើសចម្លើយដែលត្រឹមត្រូវ

១.អង្គការអូតង់បង្កើតឡើងដើម្បីការពារ

    ក.អឺរ៉ុបខាងកើត

    ខ.ទ្វីបអាស៊ី

    គ.ទ្វីបអាមេរិច

    ឃ.អឺរ៉ុបខាងលិច

២.អង្គការសហប្រជាជាតិ ដែលជួយកុមារផ្នែកចំណីអាហារ ថ្នាំពេទ្យ ព្រមទាំងឧបករណ៍ផ្សេងៗទាក់ទងដល់ការបណ្តុះបណ្តាលកុមារគឺ

    ក.អង្គការយូនីសែប

    ខ.អង្គការយូនីស្កូ

    គ.អង្គការសុខភាពពិភពលោក

    ឃ.អង្គការចំណីអាហារនិងកសិកម្ម

៣.ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

ឆ្នាំ ១៩៨០ សហរដ្ធអាមេរិចបានធ្វើពហិការមិនចូលរួមប្រកួតកីឡាអូឡាំពិចនៅទីក្រុង .......................។

II.(៧ពិន្ទុ) ចាប់ពីចុងសតវត្សទី១៩ ដល់ពាក់កណ្តាលសតវត្សទី២០ តើប្រទេសណាខ្លះនៅភូមិភាគអាស៊ីអាគ្នេយ៍ដែលស្ថិតនៅក្រោមអាណានិគមនិយមបារាំង? តើប្រទេសទាំងនោះទទួលបានឯករាជ្យនៅឆ្នាំណាខ្លះ? ដោយសារអ្វី?

III.(៧ពិន្ទុ) តើអង្គការសហប្រជាជនមានស្ថាប័នសំខាន់ៗចំនួនប៉ុន្មាន? អ្វីខ្លះ?

IV.(១០ពិន្ទុ) តើប្រទេសកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅពេលណា? នៅពេលនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិមានឈ្មោះអ្វី? ហើយគណៈកម្មការនៃក្រុមប្រឹក្សាសន្តិសុខមានសមាជិកអចិន្ត្រៃយ៍ប៉ុន្មាន? ចាប់តាំងពីប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការសហប្រជាជាតិរហូតដល់សព្វថ្ងៃ តើអង្គការនេះដោះស្រាយវិបត្តិកម្ពុជាប៉ុន្មានលើក? មានអ្វីខ្លះ?

V.(១០ពិន្ទុ) ប្រទេសឥណ្ឌាបានទទួលឯករាជ្យពីចក្រភពអង់គ្លេសនៅឆ្នាំណា? អ្នកណាជាអ្នកដឹងនាំចលនានេះ? តើឯករាជ្យដ៏ពិសិទ្ធនេះសមស្របតាមឆន្ទះរបស់អ្នកដឹកនាំ និងប្រជារាស្ត្រឥណ្ឌាទាំងស្រុងដែរឬទេ? ពីព្រោះអ្វី?

ចម្លើយ

 

I.(៣ពិន្ទុ) ចូរជ្រើសរើសចម្លើយដែលត្រឹមត្រូវ

១.អង្គការអូតង់បង្កើតឡើងដើម្បីការពារ

    ក.អឺរ៉ុបខាងកើត

    ខ.ទ្វីបអាស៊ី

    គ.ទ្វីបអាមេរិច

    ឃ.អឺរ៉ុបខាងលិច

២.អង្គការសហប្រជាជាតិ ដែលជួយកុមារផ្នែកចំណីអាហារ ថ្នាំពេទ្យ ព្រមទាំងឧបករណ៍ផ្សេងៗទាក់ទងដល់ការបណ្តុះបណ្តាលកុមារគឺ

    ក.អង្គការយូនីសែប

    ខ.អង្គការយូនីស្កូ

    គ.អង្គការសុខភាពពិភពលោក

    ឃ.អង្គការចំណីអាហារនិងកសិកម្ម

៣.ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

ឆ្នាំ ១៩៨០ សហរដ្ធអាមេរិចបានធ្វើពហិការមិនចូលរួមប្រកួតកីឡាអូឡាំពិចនៅទីក្រុង ......មូស្កូ.............។

 

II.(៧ពិន្ទុ) ចាប់ពីចុងសតវត្សទី១៩ ដល់ពាក់កណ្តាលសតវត្សទី២០ ប្រទេសនៅភូមិភាគអាស៊ីអាគ្នេយ៍ដែលស្ថិតនៅក្រោមអាណានិគមនិយមបារាំងមាន៖

  • កម្ពុជា ទទួលឯករាជ្យនៅឆ្នាំ ១៩៥៣ ដោយព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យរបស់ព្រះបាទនរោត្តម សីហនុ។
  • វៀតណាម ទទួលបានឯករាជ្យនៅឆ្នាំ ១៩៥៤ ដោយសន្និសិទ្ធក្រុងសឺណែវ
  • ឡាវ ទទួលឯករាជ្យនៅឆ្នាំ ១៩៥៤ ដោយសន្និសិទ្ធក្រុងសឺណែវ

 

III.(៧ពិន្ទុ) អង្គការសហប្រជាជនមានស្ថាប័នសំខាន់ៗចំនួន ៦ គឺ៖

  • មហាសន្និបាត
  • ក្រុមប្រឹក្សាសន្តិសុខ
  • ក្រុមប្រឹក្សាសេដ្ធកិច្ច និងសង្គម
  • ក្រុបប្រឹក្សាភិបាល
  • តុលាការអន្តរជាតិ
  • អគ្គលេខាធិការដ្ធាន

 

IV.(១០ពិន្ទុ) ប្រទេសកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៥៥ នៅពេលនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិមានឈ្មោះ ដាក់ហាំម៉សូល។ គណៈកម្មការនៃក្រុមប្រឹក្សាសន្តិសុខមានសមាជិកអចិន្ត្រៃយ៍ចំនួន ៥ គឺ៖

  • បារាំង
  • អង់គ្លេស
  • ចិន
  • រូស៊ី
  • សហរដ្ធអាមេរិច

 

V.(១០ពិន្ទុ) ប្រទេសឥណ្ឌាបានទទួលឯករាជ្យពីចក្រភពអង់គ្លេសនៅឆ្នាំ ១៩៤៧ មេដឹកនាំចលនានេះគឺ លោកមហា ត្មះ គន្ធី។ ឯករាជ្យដ៏ពិសិទ្ធនេះ មិនសមស្របតាមឆន្ទះរបស់អ្នកដឹកនាំ និងប្រជារាស្ត្រឥណ្ឌាទាំងស្រុងទេ ព្រោះអង់គ្លេសបានបន្សល់ទុកបញ្ហាធំមួយឱ្យឥណ្ឌា និងប៉ាគីស្ថានដោះស្រាយ គឺ បញ្ហារដ្ធការស្មៀ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login