តាមឡឹបនិចៈ ច្បាប់ជាសីលអំណាចមួយ។ មនុស្សមួយចំនួនបានឱ្យន័យច្បាប់ថាគឺជា អ្វីដែលហាមប្រាម និងការពារ។
- អ្វីដែលហាមប្រាមៈ គឺជាទិដ្ឋភាពអវិជ្ជមានរបស់ច្បាប់គឺ ច្បាប់ហាមឃាតុ ច្បាប់រារាំងមិនឱ្យប្រព្រឹត្តអ្វីមួយ។ មានន័យថាយើងគ្មានសិទ្ធិ បើល្មើសច្បាប់ដាក់ទណ្ឌកម្ម។
- ច្បាប់ការពារមនុស្សៈ គឺទិដ្ឋភាពវិជ្ជមានរបស់ច្បាប់។ ច្បាប់បើកអំណាចឱ្យយើង ច្បាប់ការពារយើង។ មានន័យថាមានសិទ្ធិព្រមទាំងមានការជួយឧបត្ថម្ភ។