ទ្វាបីនោះគឺមាន៖
ត្រូវធ្វើអំពើល្អដោយកាយ៣យ៉ាងគឺ៖
- វៀរចាកអំពើបៀបបៀនជីវិត ឬសម្លាប់ជីវិតមនុស្ស សត្វ
- វៀរចាកអំពើកេងបន្លំលួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃ
- វៀរចាកអំពើខុសឆ្លងក្នុងផ្លូវកាយទាំងឡាយ។
ត្រូវធ្វើអំពើល្អដោយវាចា៤យ៉ាងគឺ៖
- វៀរចាកពាក្យសម្តីភូតកុហកឬបញ្ជោត
- វៀរចាកពាក្យសម្តីញុះញង់បំបែកបំបាក់
- វៀរចាកពាក្យសម្តីទ្រគោះបោះបោក ជេរប្រទេច
- វៀរចាកសម្តីរោយរាយឥតប្រយោជន៍។
ត្រូវធ្វើអំពើល្អដោយចិត្ត៣យ៉ាងគឺ៖
- មិនចង់បានទ្រព្យសម្បត្តិអ្នកដទៃ
- មិនគិតបៀតបៀនចង់អឱ្យអ្នកដទៃដល់ក្តីវិនាស
- គំនិតយល់ឃើញត្រឹមត្រូវដែលយល់ឃើញថាត្រូវពិតប្រាកដ។