ការបង្កើតរដ្ឋាភិបាលមានគោលបំណងសំខាន់ៗដូចជា៖
- ដើម្បីការពារផលប្រយោជន៍ប្រជាជន រដ្ឋាភិបាលរិះរកគ្រប់វិធីដើម្បីពង្រឹងច្បាប់ឱ្យមានប្រសិទ្ធភាពក្នុងគោលបំណងការពារផលប្រយោជន៍ប្រជាជនទូទៅ។
- ដើម្បីលើស្ទួយសុខមាលភាពប្រជាជនទូទៅ រដ្ឋាភិបាលអនុវត្តិនិងពង្រឹងច្បាប់ផ្សេងៗព្រមទាំងចាត់វិធានការនានាក្នុងការចូលរួមវិភាគទានបម្រើសុខមាលភាពរបស់ប្រជាជន។
- ដើម្បីរក្សាទំនៀមទម្លាប់ ប្រពៃណីវប្បធម៌ និងអត្តសញ្ញាណជាតិ រដ្ឋាភិបាលត្រូវតែលើកស្ទួយទស្សនៈជាតិ ធ្វើឱ្យប្រជាជនចេះស្រលាញ់ ថែរក្សាការពារទំនៀមទម្លាប់ វប្បធម៌ជាតិនិង សហគមន៍របស់ខ្លួន។