ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
កំណែទម្រង់រដ្ឋបាលបានចាប់ផ្តើមនៅស.វទី២០ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងការរិះគន់ចំពោះវិធីសាស្ត្រនៃការគ្រប់គ្រងសាធារណៈតាមបែបប្រពៃណី។ កំណែទម្រង់រដ្ឋបាលមានទិសដៅលើកម្ពស់ការអភិវឌ្ឃតាមបែបលទ្ធិប្រជាធិបតេយ្យ កាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កលក្ខណៈឱ្យប្រជាពលរដ្ឋចូលរួមក្នុងការធ្វើការសម្រេចចិត្តទាក់ទងនឹងតម្រូវការចាំបាច់នានានៅមូលដ្ឋាន។
ម៉្យាងទៀតកំណែទម្រង់រដ្ឋបាលធានាឱ្យមានការអភិវឌ្ឃប្រកបដោយនិរន្តភាពទូលំទូលាយ ធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមានឱកាសស្មើគ្នាក្នុងការចូលរួមរៀបចំផែនការអភិវឌ្ឃមូលដ្ឋានរបស់ខ្លួន។