ការគ្រប់គ្រងបែបប្រជាធិបតេយ្យមានទម្រង់មួយចំនួនដូចជា
- របបប្រជាធិបតេយ្យតាមបែបសហរដ្ឋអាមេរិចៈ ប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើកគឺ លើកទីមួយ បោះឆ្នោតជ្រើសរើសសមាជិកសភាព ដើម្បីបង្កើនស្ថាប័ននីតិប្បញ្ញត្តិសម្រាប់តាក់តែងច្បាប់ និងទីពីរបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដើម្បីបង្កើតរដ្ឋាភិបាលធ្វើជាប្រមុខរដ្ឋ សម្រាប់ប្រតិបត្តិច្បាប់។
- របបសភានិយមៈ (ដូចជានៅអង់គ្លេស ឬអូស្រ្តាលី) ប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិតែមួយលើក ដើម្បីជ្រើសរើសសមាជិកសភា ហើយបក្សឈ្នះឆ្នោតបង្កើតរដ្ឋាភិបាល
- របបពាក់កណ្តាលសភានិយម និងប្រធានាធិបតី ឬប្រជាធិបតេយ្យបែបចំរុះ (ដូចជាប្រទេសបារាំង) ប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើក លើកទីមួយបោះឆ្នោតជ្រើសរើសសមាជិកសភាពដើម្បីបង្កើតរដ្ឋាភិបាល។ លើកទីពីរ បោះឆ្នោតជ្រើសរើសប្រធានាធិបតីជាតំណាងប្រទេសជាតិទាំងមូល។
- របបជានិយមអាស្រ័យធម្មនុញ្ញៈ ព្រះមហារក្សត្រជាមុខរដ្ឋតែគ្មានអំណាចគ្រប់គ្រងប្រទេសទេ។ នាយករដ្ឋមន្ត្រីជាអ្នកដឹកនាំកិច្ចការរដ្ឋ។