Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សីលធម - ពលរដ្ឋ (២៥ កក្កដា ២០១១) (ថ្នាក់វិទ្យាសាស្ត្រសង្គម)

 

I.(៨ពិន្ទុ) ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

១.ក្នុងប្រព័ន្ធតុលាការកម្ពុជា សាលាជម្រះក្តីដែលមានអំណាចចេញសាលដីការគឺ ........... និង ...........។

២.ប្រទេសអភិវឌ្ឃន៍តែងនាំចេញនូវ ................. ទៅកាន់ប្រទេសកំពុងអភិវឌ្ឃន ហើយប្រទេសកំពុងអភិវឌ្ឃតែងនាំចេញនូវ .............. ទៅកាន់ប្រទេសអភិវឌ្ឃ។

៣.នៅកម្ពុជារដ្ឋសភាត្រូវបានបង្កើតឡើងដោយការបោះឆ្នោត ......... ឯព្រឹទ្ធសភា ត្រូវបង្កើតឡើងដោយការបោះឆ្នោត ............ ។

៤.មានពិធីបុណ្យពីរដែលគេតែងតែនាំគ្នាប្រារព្វឡើង ដើម្បីនិមិត្តរូប អត្ថិសុខ ក្នុងពុទ្ធសាសនាហើយដែលត្រូវនឹងលំដាប់តម្រូវការ សរីរៈរបស់ម៉ាស្លូ គឺ ................ និង ......................។

II.(១៤ពិន្ទុ) តើពុទ្ធសាសនាពីសម័យពុទ្ធកាលមានប៉ុន្មានប្រការហើយពរនីមួយ? មានអត្ថន័យអប់រំដូចម្តេចខ្លះ?

III.(១៦ពិន្ទុ) តើរាជរដ្ឋាភិបាលផ្តោតយកចិត្តទុកដាក់ទៅលើអ្វីខ្លះ ដើម្បីឱ្យផលិតផលក្នុងស្រុកមានដំណើរការទៅមុខបានល្អ?

IV.(១៧ពិន្ទុ) តើការរៀបចំបង្កើតរដ្ឋសភានីតិកាលថ្មី និងការរៀបចំបង្កើតរាជរដ្ឋាភិបាលអណត្តិថ្មីនៅកម្ពុជាត្រូវបានប្រព្រឹត្តទៅយ៉ាងដូចម្តេច?

V.(២០ពិន្ទុ) នៅក្នុងជីវិតសិក្សារបស់យុវជន តើមានភាពអវិជ្ជមាន និងកត្តាខុសឆ្គងអ្វីខ្លះដែលជាឧបសគ្គរាំងស្ទះមិនអាចឱ្យគេសម្រេចគោលដៅនៃជីវិតនាពេលអនាគតបាន? ចូរពន្យល់។

 

ចម្លើយ

I.(៨ពិន្ទុ) ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

១.ក្នុងប្រព័ន្ធតុលាការកម្ពុជា សាលាជម្រះក្តីដែលមានអំណាចចេញសាលដីការគឺ ...សាលាឧទ្ធរណ៍... និង ..តុលាការកំពូល..។

២.ប្រទេសអភិវឌ្ឃន៍តែងនាំចេញនូវ ...បច្ចេកវិទ្យា... ទៅកាន់ប្រទេសកំពុងអភិវឌ្ឃន ហើយប្រទេសកំពុងអភិវឌ្ឃតែងនាំចេញនូវ ...កម្លាំងពលកម្ម... ទៅកាន់ប្រទេសអភិវឌ្ឃ។

៣.នៅកម្ពុជារដ្ឋសភាត្រូវបានបង្កើតឡើងដោយការបោះឆ្នោត ...សកល... ឯព្រឹទ្ធសភា ត្រូវបង្កើតឡើងដោយការបោះឆ្នោត ...អសកល... ។

៤.មានពិធីបុណ្យពីរដែលគេតែងតែនាំគ្នាប្រារព្វឡើង ដើម្បីនិមិត្តរូប អត្ថិសុខ ក្នុងពុទ្ធសាសនាហើយដែលត្រូវនឹងលំដាប់តម្រូវការ សរីរៈរបស់ម៉ាស្លូ គឺ ....បច្ច័យបួន ឬ កឋិនទាន... និង ...ទក្ខិណានុប្បទាន ឬ សង្ឃទាន...។

 

II.(១៤ពិន្ទុ) តើពុទ្ធសាសនាពីសម័យពុទ្ធកាលមានប៉ុន្មានប្រការហើយពរនីមួយ? មានអត្ថន័យអប់រំដូចម្តេចខ្លះ?

ពុទ្ធពរពីសម័យពុទ្ធកាលមាន៤ប្រការគឺ៖

  • អាយុៈ សុំឱ្យមានអាយុយឺនយូរ ត្រូវចេះគោរពជីវិតផ្ទាល់ខ្លួនឱ្យបានល្អប្រសើរ មិនត្រូវយកជីវិតរបស់ខ្លួនទៅប្រឡែងនឹងគ្រោះថ្នាក់ព្រោះជីវិតរបស់មនុស្សមានតម្លៃណាស់។
  • វណ្ណៈ សុំឱ្យមានពណ៌សម្បុរល្អ រាងកាយស្រស់ថ្លា រូបស្អាតល្អឥតខ្ចោះ សុំឱ្យមានឋានៈខ្ពស់ខ្ពស់ កិត្តិយសថ្លៃថ្លូរ។
  • សុខៈ សុំឱ្យមានសេចក្តីស្ងប់ មានសុខសន្តិភាព សុខខ្លួនឯង សុខក្នុងគ្រួសារ សុខក្នុងសង្គម និងសុខសន្តិភាពលើពិភពលោក។
  • ពលៈ សុំឱ្យមានកម្លាំងមាំមួន សុខភាពល្អ ត្រូវបរិភោគអាហារគ្រប់គ្រាន់ សម្រាកគ្រប់គ្រាន់។

 

III.(១៦ពិន្ទុ) តើរាជរដ្ឋាភិបាលផ្តោតយកចិត្តទុកដាក់ទៅលើអ្វីខ្លះ ដើម្បីឱ្យផលិតផលក្នុងស្រុកមានដំណើរការទៅមុខបានល្អ?

ដើម្បីឱ្យផលិតផលងក្នុងស្រុកមានដំណើរការទៅមុខបានល្អរាជរដ្ឋាភិបាលត្រូវផ្តោតយកចិត្តទុកដាក់លើកត្តាមួយចំនួនដូចជា៖

  • មិនត្រូវនាំចូលច្រើនពេកនូវផលិតផលងបរទេសណាដែលផលិតផលក្នុងស្រុកអាចផលិតបាន។
  • ត្រូវចេះផ្សព្វផ្សាយ និងអប់រំដល់ប្រជាជនឱ្យនាំគ្នាទិញផលិតផលក្នុងស្រុកឱ្យបានច្រើនដើម្បីលើកទឹកចិត្តដល់អ្នកផលិត។
  • ផលិតតាមតម្រូវការ ស៊ីសង្វាក់គ្នារវាងការផ្គត់ផ្គង់ និងតម្រូវការ។
  • រដ្ឋត្រូវបន្ធូរបន្ថយពន្ធអាករ ដើម្បីឱ្យទំនិញក្នុងស្រុកមានតម្លៃថោកជាងផលិតផលបរទេស។
  • ផលិតផលក្នុងស្រុកត្រូវខិតខំធ្វើឱ្យមានគុណភាព ដើម្បីប្រកួតប្រជែងជាមួយផលិតផលបរទេស។
  • បណ្តុះបណ្តាលធនធានមនុស្ស។
  • ពង្រឹងផ្នែកច្បាប់ (ច្បាប់ពាណិជ្ជកម្ម ច្បាប់វិនិយោគ..)។
  • ការពារសុវត្ថិភាព (ការពារអ្នកវិនិយោគ កម្មករ សមិទ្ធិផល...)។
  • ត្រូវធ្វើការឃោសនា ដើម្បីជំរុញឱ្យប្រជាជនជួយទិញផលិតផលក្នុងស្រុក។
  • រកទីផ្សារអន្តរជាតិ បង្កើតផលិតផលក្នុងស្រុកឱ្យបានច្រើន ដើម្បីយកទៅលក់នៅបរទេស។
  • កសាងហេដ្ឋារចនាសម្ព័ន្ធឱ្យបានគ្រប់ទីកន្លែង ដើម្បីងាយស្រួលក្នុងការផ្តល់សេវាកម្មបានល្អ។
  • បង្កើតក្រុមត្រួតពិនិត្យផលិតផល។

 

IV.(១៧ពិន្ទុ) តើការរៀបចំបង្កើតរដ្ឋសភានីតិកាលថ្មី និងការរៀបចំបង្កើតរាជរដ្ឋាភិបាលអណត្តិថ្មីនៅកម្ពុជាត្រូវបានប្រព្រឹត្តទៅយ៉ាងដូចម្តេច?

១.ការបង្កើតរដ្ឋសភានីតិកាលថ្មីៈ

  • ត្រូវប្រជុំដំបូងក្រោយពេលបង្កើត៦០ថ្ងៃយ៉ាងយូរ។
  • ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ។
  • ដឹកនាំការប្រជុំដោយព្រឹទ្ធបុរសមួយរូបដែលមានវ័យចំណាស់ជាងគេ។
  • រៀបចំបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន រដ្ឋសភាដាច់ដោយឡែងពីគ្នា។
  • អនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។
  • បោះឆ្នោតជ្រើសរើសប្រធានគណៈកម្មការទាំង៩។

២.ការបង្កើតរាជរដ្ឋាភិបាលថ្មីៈ

  • តាមសំណើររបស់ប្រធាន អនុប្រធានទាំងពីរ របស់សភាថ្វាយព្រះមហាក្សត្រសុំតែងតាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី។
  • ព្រះមហាក្សត្រទ្រង់តែងតាំងតាមសំណើររបស់ប្រធាន អនុប្រធានរដ្ឋសភា។
  • វរជនរៀបចំសមាសភាពរបស់ខ្លួន និងផ្គូរផ្គងឱ្យកាន់តំណែងនៅក្រសួងនិងស្ថាប័នផ្សេងៗ។
  • សមាសភាពអាចជាតំណាងរាស្ត្រ សមាជិករបស់បក្ស ដែលជាសម្ព័ន្ធភាពអាសនៈនៅក្នុងរដ្ឋសភា។
  • វរជននាំសមាភាពរបស់ខ្លួនទៅថ្វាយព្រះមហាក្សត្រដើម្បីសុំតែងតាំងព្រះរាជក្រឹត្យ។
  • គណៈរដ្ឋមន្រ្តីថ្មីធ្វើសច្ចាប្រណិធានចូលកាន់តំណែង។

 

V.(២០ពិន្ទុ) នៅក្នុងជីវិតសិក្សារបស់យុវជន តើមានភាពអវិជ្ជមាន និងកត្តាខុសឆ្គងអ្វីខ្លះដែលជាឧបសគ្គរាំងស្ទះមិនអាចឱ្យគេសម្រេចគោលដៅនៃជីវិតនាពេលអនាគតបាន? ចូរពន្យល់។

នៅក្នុងជីវិតសិក្សារបស់យុវជន ភាពអវិជ្ជា និងកត្តាខុសឆ្គងដែលជាឧបសគ្គរាំងស្ទះមិនអាចឱ្យគេសម្រេចគោលដៅនៃជីវិតនាពេលអនាគតបានគឺៈ

កត្តាខ្លួនឯង

  • អវិជ្ជា
  • សុខភាព
  • កូនទោល
  • ខ្ជិល
  • ខួរក្បាលឆ្អែត ឬស្មារតីមិនល្អ
  • កាយសម្បទាមិនគ្រប់គ្រាន់។

កត្តាគ្រួសារ

  • ជីវភាពក្រីក្រ
  • មិនបានអប់រំ
  • សម្បូរអំពើហិង្សាក្នុងគ្រួសារ
  • គ្មានភាពកក់ក្តៅដល់កូន
  • ផ្ទះឆ្ងាយពីសាលារៀន
  • គ្រួសារមានកូនច្រើន

កត្តាសង្គម

  • សមត្ថកិច្ចមិនសូវយកចិត្តទុកដាក់លើការអប់រំ
  • មាតាបិតាមិនសូវយកចិត្តទុកដាក់សហការជាមួយសាលារៀន
  • សម្ភារទំនើបៗអូសទាញ
  • សេពគប់មិត្តមិនល្អ
  • ប្រព្រឹត្តអំពើអបាយមុខ មានការធូររលុងក្នុងការអនុវត្តច្បាប់
  • ចូលចិត្តប្រព្រឹត្តតាមឥទ្ធិពលវប្បធម៌បរទេសគ្មានការត្រួតពិនិត្យ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login