Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សីលធម - ពលរដ្ឋ (២៥ កក្កដា ២០១១) (ថ្នាក់វិទ្យាសាស្ត្រ)

I.(៨ពិន្ទុ) ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

១.ស្ថាប័នដែលមានសមត្ថកិច្ចដោះស្រាយវិវាទកើតឡើងពីការបោះឆ្នោតគឺ ..............។

២.មហាត្មៈគន្ធីបានយកធម៌ខន្តីជាគោលគំនិតគ្រឹះនៃធម៌អហិង្សាគឺកុំប្រកាន់ខ្លួន ....... និង ........។

៣.ក្នុងប្រព័ន្ធតុលាកាកម្ពុជា សាលាជម្រះក្តីជាន់ទាបរួមមាន ................... និង ................។

៤.និកាយហិនយានក្នុងសាសនាព្រះពុទ្ធចែកចេញជាពីរគណៈគឺ គណៈ................. និង គណៈ ................។

៥.ការបោះឆ្នោតចំឈ្មោះបុគ្គលដែលឈរឈ្មោះជាបេក្ខជនគឺជាការបោះឆ្នោតតាមប្រព័ន្ធ ............ ចំណែកការបោះឆ្នោតឱ្យបេក្ខជនតាមរយៈគណបក្សដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតគឺជាការបោះឆ្នោតតាមប្រព័ន្ធ ................។

II.(៦ពិន្ទុ) តើសមាសភាពណាខ្លះដែលត្រូវបានចាត់តាំងជានគរបាលយុត្តិធម៌? ចូររៀបរាប់។

III.(៨ពិន្ទុ) ចូររាប់ឈ្មោះផលិតផលដែលមានលក្ខណៈជាសេដ្ឋកិច្ចប្រពៃណីនៅកម្ពុជាឱ្យបានប្រាំបី។

IV.(១២ពិន្ទុ) តើសិល្បៈនិងកីឡាផ្តល់សារប្រយោជន៍អ្វីខ្លះដល់មនុស្ស?

V.(១៦ពិន្ទុ) តើសមាសភាពណាខ្លះដែលគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ?

 

ចម្លើយ

I.(៨ពិន្ទុ) ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

១.ស្ថាប័នដែលមានសមត្ថកិច្ចដោះស្រាយវិវាទកើតឡើងពីការបោះឆ្នោតគឺ ....ក្រុមប្រឹក្សាធម្មនុញ្ញ....។

២.មហាត្មៈគន្ធីបានយកធម៌ខន្តីជាគោលគំនិតគ្រឹះនៃធម៌អហិង្សាគឺកុំប្រកាន់ខ្លួន ...កុំខ្ជិល... និង ...កុំក្រោធ...។

៣.ក្នុងប្រព័ន្ធតុលាកាកម្ពុជា សាលាជម្រះក្តីជាន់ទាបរួមមាន ...សាលាដំបូង... និង ...តុលាការយោធា.....។

៤.និកាយហិនយានក្នុងសាសនាព្រះពុទ្ធចែកចេញជាពីរគណៈគឺ គណៈ...មហានិកាយ... និង គណៈ ...ធម្មយុត្តិកនិកាយ...។

៥.ការបោះឆ្នោតចំឈ្មោះបុគ្គលដែលឈរឈ្មោះជាបេក្ខជនគឺជាការបោះឆ្នោតតាមប្រព័ន្ធ ...ឯកត្តនាម... ចំណែកការបោះឆ្នោតឱ្យបេក្ខជនតាមរយៈគណបក្សដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតគឺជាការបោះឆ្នោតតាមប្រព័ន្ធ ...សមាមាត្រ...។

 

II.(៦ពិន្ទុ) តើសមាសភាពណាខ្លះដែលត្រូវបានចាត់តាំងជានគរបាលយុត្តិធម៌? ចូររៀបរាប់។

សមាសភាពដែលត្រូវចាត់តាំងជានគរបាលយុត្តិធម៌គឺ៖

  • អភិបាល អភិបាលរង រាជធានី ខេត្ត
  • អភិបាល អភិបាលរង ក្រុង ខណ្ឌ ស្រុក
  • ក្រុមប្រឹក្សាឃុំ សង្កាត់
  • នគរបាលជាតិ
  • កងរាជអាវុធហត្ថជាតិ
  • ភ្នាក់ងារមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់របស់នគរបាលជាតិ។

 

III.(៨ពិន្ទុ) ចូររាប់ឈ្មោះផលិតផលដែលមានលក្ខណៈជាសេដ្ឋកិច្ចប្រពៃណីនៅកម្ពុជាឱ្យបានប្រាំបី។

ផលិតផលដែលមានលក្ខណៈជាសេដ្ឋកិច្ចប្រពៃណីនៅកម្ពុជាមាន៖

  • ហូលផាមួង ស្បៃមុង ក្រមា
  • ឆ្នាំងដី ក្អម ផើងធ្វើពីឥដ្ឋ
  • អង្ករបាត់ដំបង ឆៃប៉ូវ ក្រឡាន
  • ចំលាក់ថ្មកែវ ថ្មភ្នំ
  • ចំលាក់ស្មិត ជាងទង
  • កងដៃ កងជើង ចិញ្ជៀន
  • ទឹកត្រី ទឹកស៊ីអ៊ីវ
  • ប្រហុក ម៉ាំ
  • ជ័រទឹក ជ័រចុង
  • កញ្ជើ កញ្ច្រែង ចង្អេរ
  • កាំបិត ពូថៅ...។

 

IV.(១២ពិន្ទុ) តើសិល្បៈនិងកីឡាផ្តល់សារប្រយោជន៍អ្វីខ្លះដល់មនុស្ស?

សារប្រយោជន៍នៃសិល្បៈនិងកីឡា

ក.សារប្រយោជន៍សិល្បៈមាន

  • សុខភាពផ្លូវកាយ ចលនារាងកាយ អប់រំកាយសម្បទា
  • បម្រើឥន្ទ្រីយ៍អារម្មណ៍ ចក្ខិន្ទ្រីអារម្មណ៍ សោតិន្ទ្រីអារម្មណ៍
  • បង្កបរិយាកាសរីករាយ ភ្លេចទុកកង្វល់ បំបាត់ការអផ្សុក
  • បានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ខ្លួន និងគ្រួសារ
  • ទទួលបានកិត្តិយសចំពោះខ្លួនឯង និងប្រទេសជាតិ
  • រាងកាយសមសួន ទន់ភ្លន់។

ខ.សារប្រយោជន៍នៃកីឡាមាន

  • សុខភាពផ្លូវកាយ រាងកាយមាំមួន
  • បញ្ញាវាងវៃ ចេះប្រើល្បិចយកឈ្នះលើគូប្រគួត
  • គោរពវិន័យ តស៊ូ អត់ធ្មត់ គ្មានគំនុំសងសឹក
  • មានសមត្ថភាព មិត្តភាព
  • បញ្ជៀសអបាយមុខដោយយកពេលទំនេរទៅហាត់កីឡា
  • សុវត្ថិភាពសង្គម
  • បានប្រាក់ចំណូលផ្គត់ផ្គង់ខ្លួន និងគ្រួសារ
  • ទទួលបានកិត្តិយសចំពោះខ្លួន និងគ្រួសារ
  • ទទួលបានកិត្តិយសចំពោះខ្លួនឯង និងប្រទេសជាតិ។

 

V.(១៦ពិន្ទុ) តើសមាសភាពណាខ្លះដែលគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ?

សមាសភាពដែលគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌគឺ៖

  • ជនដែលមានអាយុក្រោម២៥ឆ្នាំ
  • ជនដែលគ្មានសញ្ញាតិខ្មែរពីកំណើត
  • ជនដែលមិនមែនជាសមាជិកនៃគណបក្សដែលចូលរួមក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោត
  • ជនដែលគ្មានអស័យដ្ឋានពិតប្រាកដហើយបានស្នាក់នៅអចិន្ត្រៃយ៍យ៉ាងតិចមួយឆ្នាំគិតដល់ថ្ងៃបោះឆ្នោត
  • ជនដែលមិនចេះអក្សរ
  • ជនដែលគ្មានប័ណ្ណបោះឆ្នោត
  • បព្វជិតរាជរដ្ឋាភិបាល
  • សមាជិករដ្ឋសភា
  • សមាជិកព្រឹទ្ធសភា
  • ក្រុមប្រឹក្សាអង្គចៅក្រម
  • មន្ត្រីរាជការក្នុងមុខតំណែង
  • មន្រ្តីនគរបាលក្នុងមុខតំណែង
  • កងយោធពលខេមរភូមិន្ទ
  • មន្ត្រីតុលាការ
  • ជនដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោត
  • ជនដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតបណ្តោះអាសន្ន
  • ជនវិកលចរិក មានសតិមិនប្រក្រតី។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login