ខុទ្ទកាល័យទីស្តីការគណៈរដ្ឋមន្ត្រីមានភារកិច្ចដូចជាៈ
- រៀបចំជូននាយករដ្ឋមន្ត្រី ដើម្បីសម្រេចលើសំណុំរឿងទាំងឡាយ ដែលក្រសួងផ្សេងៗផ្ញើរមក
- ជូនយោបល់ដល់នាយករដ្ឋមន្ត្រីក្នុងការរៀបចំគោលដៅនៃសកម្មភាពរបស់រដ្ឋាភិបាល
- រាយការណ៍អំពីការវិវត្ត និងការអនុវត្តកិច្ចការទាំងឡាយដែលក្រសួងនានាបនាចាត់ចែង។
- ទទួលរៀបចំទំនាក់ទំនងជាមួយស្ថាប័នខាងក្រៅដូចជា អង្គការសហជីព អង្គការអន្តរជាតិ...។
- ពិនិត្យ និងពិគ្រោះលើសេចក្តីព្រាងច្បាប់ ក្រឹត្យ អនុក្រឹត្យ ដែលរៀបចំឡើងដោយក្រសួងផ្សេងៗមុននឹងដាក់ជូនសម័យប្រជុំពេញអង្គរបស់គណរដ្ខមន្ត្រីពិនិត្យ និងអនុម័ត។