ដំណើរលំអងមាន ២បែបគឺ ដំណើរលំអងកាត់ និងស្វ័យដំណើរលំអង។
- ដំណើរលំអងកាត់ៈ គឺជាការផ្ទេរគ្រាប់លំអងនៃផ្ការុក្ខជាតិទៅកាន់ស្ទិចម៉ាតនៃផ្ការុក្ខជាតិមួយទៀត។ វាប្រព្រឹត្តិទៅបានដោយសារទឹក ខ្យល់ និងសត្វ។
- ស្វ័យដំណើរលំអងៈ គឺជាការបន្ទេរគ្រាប់លំអងពីប្លោកលំអងទៅកាន់ស្ទិចម៉ាតនៃផ្ការុក្ខជាតិតែមួយ។