ដោយផ្អែកតាមនាទីរបស់វា ណឺរ៉ូនមាន ៣ប្រភេទ គឺ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនចលករ និងណឺរ៉ូនភ្ជាប់។
- ណឺរ៉ូនវិញ្ញាណនាំៈ មាននាទីដឹកនាំព័ត៌មានចេញពីធ្មួលវិញ្ញាណទៅកាន់មជ្ឃមណ្ឌលប្រសាទ។
- ណឺរ៉ូនចលករៈ មាននាទីដឹកនាំព័ត៌មានពីមជ្ឃមណ្ឌលប្រសាទទៅកាន់សរីរាង្គប្រតិកម្មដូចជាសាច់ដុំឬក្រពេញ។
- ណឺរ៉ូនភ្ជាប់ៈ ស្ថិតនៅចន្លោះណឹរ៉ូនវិញ្ញាណនាំ និងណឺរ៉ូនចលករ វាមាននាទីបញ្ជូលព័ត៌មានរវាងណឺរ៉ូនវិញ្ញាណនាំនិងណឺរ៉ូនចលករ។