ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
១. រដ្ឋាភិបាល និងសភាត្រូវកើតឡើងដោយការបោះឆ្នោត ទៀងទាត់តាមកំណត់។ ក្នុងការបោះឆ្នោត ត្រូវមានបក្សនយោបាយច្រើន (ពហុបក្ស)ហើយជាការបោះឆ្នោតដោយសេរី និងយុត្តិធម៏។
២. រាស្រ្តគ្រប់រូបមានសេរីភាពក្នុងការនិយាយស្តី ឬបង្កើតសមាគម៏ និងគោរពសាសនា។
៣. មានការគ្រប់គ្រងតាមច្បាប់ដែលយកទៅអនុវត្តលើប្រជារាស្រ្តផង លើរដ្ឋាភិបាលផង និងលើស្ថាប័នរដ្ឋនានាផង។
៤. ពលរដ្ឋទាំងអស់មានភារកិច្ចស្មើគ្នានៅចំពោះមុខច្បាប់ពោលគឺច្បាប់ការពារពលរដ្ឋទាំងអស់ស្មើៗ គ្នាហើយបើមានប្រព្រឹត្តបទល្មើស ច្បាប់ផ្តន្ទាទោសស្មើៗគ្នា មិនថាអ្នកមាន អ្នកក្រ រាស្រ្ត ឬមន្ត្រីឡើយ។
៥. ពលរដ្ឋស្របច្បាប់មានសិទ្ធិស្មើគ្នាក្នុងការបោះឆ្នោតនិងឈរឈ្មោះជាបេក្ខជនឲ្យគេបោះឆ្នោត។
៦. ពលរដ្ឋមានសិទ្ធិប្រជុំគ្នា ឬធ្វើបាតុកម្មអហិង្សា ឬធ្វើបញ្ញត្តិដោយសន្តិវិធី។
៧. មានអង្គចៅក្រមឯករាជ្យ ពោលគឺ ជំរះ ឬកាត់ក្តីដោយឥតលំអៀង និងដោយគ្មានលុះក្រោមឥទ្ធិពលនៃរដ្ឋអំណាចឡើយ។
៨. សេរីភាពសារពត៏មាន ដែលប្រកាន់សច្ចៈធម៏ និងមានការទទួលខុសត្រូវ។