ចលនាស្វ័យដំឡើងទ្វេ ADN ប្រព្រឹត្តិទៅដូចជាៈ
- ដំបូងច្រវ៉ាក់ទាំងពីររបស់ម៉ូលេគុល ADN ចាប់ផ្តើមរលា
- ការផ្តាច់សម្ព័ន្ធ អ៊ីដ្រូសែនធ្វើអោយច្រវ៉ាក់ទាំងពីរ ឃ្លាតគ្នាក្រោមអំពើរបស់អង់ស៊ីម ADN ប៉ូលីមេរ៉ាស។
- នុយក្លេអូទីតសេរីនៅក្នុងណ្វៃយ៉ូរត់ចូលមកបំពេញតាមច្រវ៉ាក់នីមួយតាមគោលការណ៍បាស A-T និង C-G។ ច្រវ៉ាក់នីមួយៗរបស់ម៉ូលេគុល ADN មេធ្វើជាពុម្ពគំរូរសសម្រាប់សំយោគច្រវ៉ាក់ម្ខាងទៀតនៃម៉ូលេគុល ADN កូន។ ក្រោយពេលស្វ័យដំឡើងទ្វេ គេទទួលបានម៉ូលេគុល ADN កូនដែលដូចគ្នាបេះបិទហើយដូចទៅនឹងម៉ូលេគុល ADN មេ។