ចំណុចសំខាន់ក្នុងថ្ងៃសំពះមានដូចតទៅ ៖
- សាមីខ្លួនប្រុសស្រីស្លៀកពាក់តាមបែបបុរាណ ហើយអាចារ្យនាំកូនប្រុស ថ្វាយបង្គំរានទេពត ។
- អាចារ្យវាយឈ្មោះបីដង ហើយកូនកំលោះងថ្វាយបង្គំព្រះអាទិត្យ ៣ដង
- គេដង្ហែកូនកំលោះទីកសំពះស្លា ដោយអាចារ្យកាន់ដាវបើកផ្លូវ ។ លុះហែទៅដល់ជណ្ដើរ គេវាវាយឃ្មោះ ៣ដង។
- កូនប្រុសអង្គុយលើកន្ទរបែរមុខទៅកើត ។ បន្ទាប់គរឲ្យកូនប្រុសសំពះស្លាព្រះពដែលដាក់លើខ្នើយ ។
- អញ្ចើញកូនស្រីមក ផ្ទឹមដោយអង្គុយនៅខាងឆ្វេង ហើយគេយកដាវទៅដាក់លើដៃអ្នកទាំងពីរ ។
- រៀបចំបង្វិលពពិលេជុំវិញគូស្វាមីភរិយា ។
- ចប់ពិធីបង្វិលពពិលអាចារ្យសូត្រឲ្យពាស្លាពួកមេបាត្រូបចង់ដៃកូនប្រុសស្រីដោយអំបោះស ។
- រួចហើយគេស្រាយផ្កាស្លាកណ្តាល និងផ្កាស្លាពៅឲ្យញាតិមិត្តចបាចឲ្យពរជ័យដល់ស្វាមីភរិយា ។
- ចប់ពិធីគេឲ្យប្រុសស្រីងើបអង្គុយបែរមុខរកគ្នា ហើយរគែវាយឃ្មោះឲ្យកូនក្រមុំកូនកំលោះ ចូលបន្ទប់ ដោយកូនកំលោះដើរតាងស្បៃតាមក្រោយកួនក្រមុំ ។