សហរដ្ឋអាមេរិកកាន់របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សផ្អែកលើធិបតេយ្យភាព និងសេរីភាពបុគ្គល។ ការបែងចែកអំណាចគឺមាន៣ដាច់ពីគ្នាគឺ៖
- អំណាចប្រធានាធិបតី ( អំណាចនីតិប្រតិបត្តិ) : មានសិទ្ធិទូលំទូលាយ ដែលជ្រើសតាំងដោយការបោះឆ្មោតមានអាណត្តិ៤ឆ្នាំម្តង ហើយអាចឈរឈ្មោះបាន២អាណត្តិប្រសិនបើមានការដឹកនាំល្អ ។
- អំណាចសភា ( អំណាចនីតិបញ្ញត្តិ) : សភាមាន២គឺ សភាតំណាងរាស្រ្ត និងព្រឹទ្ធសភា ។ សភាតំណាងរាស្រ្តមាន សមាជិក៤៣៥នាក់ មានអាណត្តិ២ឆ្នាំ ។ ព្រឹទ្ធសភាមានសមាជិក១០០នាក់ ជ្រើសចេញពីរដ្ឋនីមួយៗដែលយក មួយរដ្ឋចំនួន២នាក់ មានអាណត្តិ៦ឆ្នាំ ហើយត្រូវបោះឆ្នោតប្តូរចំនួន១/៣រៀងរាល់២ឆ្នាំម្តង ។
- អំណាចតុលាការ : ជាអំណាចទី៣ដែលមានប្រធានមួយរូបនិងសមាជិក៨រូប មានតំណាងអស់មួយជីវិត ។ មានសិទ្ធិមោឃភាពនូវច្បាប់ណាដែលមិនស្របនឹងរដ្ឋធម្មនុញ្ញ ។ សមាជិកតុលាការជ្រើសចេញពីចំណោមអ្នកច្បាប់ មានឈ្មោះល្បីនៅតាមរដ្ឋ ឬក្នុងចំណោមអ្នកចេះដឹងដែលគេទទួលស្គាល់ទូទាំងសហរដ្ឋអាមេរិក ។