បានជាគេនិយាយថា ពេលវេលាជាមាសប្រាក់ ពីព្រោះ៖
- ពេលវេលាចាំតែទៅមុខ ជានិច្ច ព្រោះពេលវេលាមិនរងចាំយើងទេ ហើយក៏មិនវិលត្រឡប់មកវិញដែរ
- ពេលវេលាធ្វើអោយជីវីតរបស់យើងមានន័យ មានខ្លឹមសារនិងមានសោភ័ណ ( ការងារបញ្ញាប្រើដោយពលកម្មខួរក្បាល និងការងារហត្ថពលកម្មប្រើដោយពលកម្មរូបរាងកាយក្នុងផ្លូវល្អ ) ។
- ពេលវេលាមានតំលៃស្មើនិងមាសប្រាក់
- ពេលវេលាអាចជួយអោយមនុស្សមានទ្រព្យសម្បត្តិ និងរស់នៅមានសុភមង្គលប្រកបដោយសេចក្តីថ្លៃថ្នូរ
- ពេលវេលាបានផ្តល់ឱកាសអោយមនុស្សរកផលប្រយោជន៍សំរាប់ខ្លួនឯង គ្រួសារនិងសង្គមជាតិ
- ពេលវេលាធ្វើអោយការងាររីកចំរើន និងអភិវឌ្ឍន៍ ។
ដូចនេះបើមនុស្សគ្រប់រូបនេះចេះគ្រប់គ្រងពេលវេលា នោះនឹងធ្វើអោយពួកគេរស់នៅមានតំលៃ ។