2018-07-12 18:02
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ចំណុចសំខាន់នៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិមាន៖
១ . រួមរស់នៅក្នុងសន្តិភាពរួមកម្លាំងគ្នា ដើម្បីថែរក្សានូវសន្តិភាព និងសន្តិសុខ អន្តរជាតិ ។
២ . អនុវត្តន៍គោលការណ៍ច្បាប់ ដោយមិនប្រើកម្លាំងអាវុធលើកលែងតែករណីចាំបាច់ ដើម្បីផលប្រយោជន៍រួម ។
៣ . ពឹងផ្អែកលើស្ថាប័នអន្តរជាតិដើម្បីជួយឱ្យមានវឌ្ឍនភាពខាងវិស័យសេដ្ឋកិច្ចនិងសង្គមដល់ប្រជាពលរដ្ឋទាំងឡាយ ។
៤ . រក្សានូវសន្តិសុខ និង សន្តិសុខអន្តរជាតិហើយដើម្បីសម្រេចនូវគោលបំណងនេះ ត្រូវអនុវត្តន៍វិធានការរួមគ្នាដ៏សក្តិសិទ្ធិ ដើម្បីការពារនឹងបញ្ចៀស មិនឱ្យមានការគំរាមកំហែងលើសន្តិភាព និង បង្រាបអំពើរាតត្បាតទាំងឡាយ ឬអំពើអ្វីដែលធ្វើឱ្យប្រេះឆាសន្តិភាពតាមមធ្យោបាយសន្តិវិធី និងអនុលោមតាមគោលច្បាប់យុត្តិធម៌ និងសិទ្ធិអន្តរជាតិ។
៥ . ពង្រីកទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិទាំងឡាយដោយផ្អែកលើគោលការណ៍សមភាពនៃសិទ្ធិរបស់ប្រជាពលរដ្ឋ និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាពលរដ្ឋទាំងនោះ ។
៦ . សម្រេចឱ្យបានកិច្ចសហប្រតិបត្តិការជាអន្តរជាតិក្នុងគោលបំណងដោះស្រាយ រាល់បញ្ហា អន្តរជាតិនានា។
៧ . សមាជិកទាំងអស់មានសមភាពខាងអធិបតេយ្យភាព ។
៨ . សមាជិកទាំងអស់ត្រូវបំពេញដោយសុចរិត នូវកាតព្វកិច្ចរបស់ខ្លួនតាមធម្មនុញ្ញ សហប្រជាជាតិ។
៩. ដំណោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី ។
១០. ក្នុងកិច្ចប្រាស្រ័យអន្តរជាតិ សមាជិកទាំងអស់មិនត្រូវគំរាមកំហែង ឬប្រើកម្លាំងប្រឆាំងនឹងបូរណភាពទឹកដីឬឯករាជ្យនយោបាយនៃរដ្ឋទាំងមូលក្តី ឬប្រឆាំងបែបណាមួយដែលមិនសមស្របនឹងគោលបំណងរបស់សហប្រជាជាតិ ។
១១. សមាជិកសហប្រជាជាតិ ត្រូវជួយឧបត្ថម្ភដោយពេញបន្ទុកដល់អង្គការនេះ ហើយមិនត្រូវឧបត្ថម្ភដល់រដ្ឋណាមួយដែលអង្គការសហប្រជាជាតិបានរិតត្បិតឡើយ ។
១២. អង្គការសហប្រជាជាតិត្រូវធ្វើយ៉ាងណាឱ្យរដ្ឋទាំងឡាយដែលមិនមែនជាសមាជិកប្រព្រឹត្តតាមគោលការណ៍ច្បាប់ដើម្បីទ្រទ្រង់នូវសន្តិភាព និងសន្តិសុខអន្តរជាតិ ។
១៣. អង្គការសហប្រជាជាតិមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកនីមួយៗ។