2018-07-19 18:06
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការផ្ដន្ទទោសចំពោះបទឧក្រិដ្ឋប្រល័យពូជសាសន៍ត្រូវបានធ្វើឡើងដោយតុលាការអន្ដរជាតិ ដែលជាតុលាការពិសេសត្រូវបានគរបង្កើតឡើងនៅទីក្រុងនូរីមប៊ើត នៃប្រទេស អាល្លឺម៉ង់ និងទីក្រុង តូក្យូនៃ ប្រទេស ជប៉ុន ដើម្បីចោទប្រកាន់ពីបទសង្រ្គាមឈ្លានពាន និងផែនការទុកជាមុននិង ការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។ ទោះបីអំពើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ត្រូវបានគេដាក់បញ្ចូលក្នុងច្បាប់អន្តរជាតិយ៉ាងណាក៏ដោយ ក៏និយមន័យស្ដីពីអំពើនេះមិនទទួលបានការយល់ព្រមពីអ្នកប្រាជ្ញ ឬ អ្នកនយោបាយនានានោះទេ ។ បើតាមផ្លូវច្បាប់បញ្ជាក់ណាមួយនិយាយពីអំណាចឆន្ទៈរបស់អង្គការសហប្រជាជាតិ ដើម្បីបង្ការបញ្ឈប់និងផ្ដន្ទាទោសក្រិដ្ឋកម្មប្រល័យពូជសាសន៍បានឡើយ ។ ការបង្កើតតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ការវិចិ្ឆយទោស បានប្រព្រឹត្ដទៅចំពោះករណីឧក្រិដ្ឋកម្មអន្ដរជាតិឆ្នាំ ២០០២ ពិភពលោកមានមូលដ្ឋាន និងសក្ដានុពលក្នុងការនាំឧក្រិដ្ឋជន ប្រល័យពូជសាសន៍កាន់តែច្រើនទៅកាន់ប្រព័ន្ធយុតិ្ដធម៌ ។ សម្រាប់នៅកម្ពុជាអ្នកប្រព្រឹត្តបទឧក្រិដ្ឋប្រល័យពូជសាសន៍ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីរិត ( ច្បាប់ក្រមព្រហ្មទណ្ឌកម្ពុជា មាត្រា ១៨៤ ) ។