Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-07-19 18:01

កុមារគ្រប់រូបត្រូវទទួលបាននូវសិទ្ធិទាំងអស់ដែលបានការណ៍ស្តីពីសិទ្ធិកុមារ ដោយគ្មានការបែងចែក ឬ រើសអើងពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិនយោបាយ សញ្ជាតិ ឬ ប្រភពសង្គម ទ្រព្យដែលសម្បត្តិស្ថានភាព កំណើតនិងមតិយោបល់ផ្សេងៗទៀត ទោះជាកើតនៅឯណា ឬកើតមកពីណាក៍ដោយ ។

កុមារគ្រប់រូបត្រូវទទួលបាននូវសិទ្ធិដូចជា ៖

  • កុមារត្រូវទទួលបាននូវការគាំពារពិសេស
  • ទទួលបានឱកាសលក្ខណៈ ងាយស្រលទាំងក្នុងផ្លូវច្បាប់និងមធ្យោបាយផ្សេងៗទៀត ដើម្បីឲ្យកុមារមានការលូតលាស់លើផ្នែករាងកាយ សតិបញ្ញា សីលធម៌ ស្មារតី និង សង្គមនៅក្នុងលក្ខខណ្ឌនៃសេរីភាពនិងសេចក្តីថ្លៃថ្នូរ
  • កុមារត្រូវតែមានសិទ្ធិទទួលបានឈ្មោះមួយ និងសញ្ជាតិ
  • កុមារត្រូវទទួលបានគុណប្រយោជន៍ ពីសន្តិសុខសង្គមនិងសិទ្ធិក្នុងការរីកចម្រើនធំធាត់និងមានសុខភាពល្អ
  • កុមារត្រូវមានសិទ្ធិទទួលបាននូវការហូបចុក ស្នាក់នៅ កំសាន្ត និង សុខាភិបាលគ្រប់គ្រាន់
  • កុមារដែលមានសុខភាពមិនល្អផ្នែករាងកាយ និង សតិបញ្ញា ឬផ្នែកសង្គមត្រូវតែទទួលបានកិច្ចព្យាបាលការគាំពារ អប់រំនិងទទួលបានការថែទាំជាពិសេស
  • កុមារត្រូវទទួលបាននូវការស្រលាញ់ ថ្នាក់ថ្នម ការយល់ ចិត្តថ្លើម សន្តិសុខ សុវត្ថិភាព ទាំងផ្នែកសម្ភារៈ និង សីលធម៌ ការធំធាត់ក្នុងការថែទាំគ្រប់ករណី
  • កុមារដែលងាយរងគ្រោះ គួរតែទទួលបាននូវការថែទាំពិសេសនិងការឧបត្ថម្ភផ្សេងៗ
  • កុមារគ្រប់រូបមាន សិទ្ធិទទួលបានការសិក្សារៀនសូត្រដោយឥតបង់ថ្លៃ យ៉ាងហោចរៀនឲ្យបានចប់ត្រឹមកម្រិតបឋមសិក្សា
  • កុមារត្រូវទទួលបានការអប់រំ និងការបណ្តុះបណ្តាលចំណេះដឹងទូទៅ
  • កុមារត្រូវមានឱកាសពេញលេញដើម្បីលេង និងសម្រាកកំសាន្តដែលមានគោលដៅអប់រំ
  • កុមារមានសិទ្ធិប្រឆាំងតទល់រាល់ទម្រង់ នៃការរើសអើងពូជសាសន៍ សាសនា ការបោះបង់ ការប្រើអំពើហិង្សាការជិះជាន់កេងប្រវ័ញ្ច
  • កុមារត្រូវតែទទួលបានការអប់រំផ្នែកស្មារតី ក្នុងការចេះយោគយល់គ្នាការអនុគ្រោះ មិត្តភាពសន្តិភាពរវាងគ្នានឹងគ្នានិភាតរភាពជាសកល
  • ទទួលបាននូវឱកាសនៃការចូលរួមក្នុងសកម្មភាពក្នុងសង្គម និងទទួលបានការលើកទឹកចិត្ត ក្នុងការបង្កើតស្នាដៃ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login