ប្រព័ន្ធគណបក្សនៅលើពិភពលោកយើងនេះមានបីគឺ ៖
- ប្រព័ន្ធឯកបក្សី ក្នុងប្រព័ន្ធឯកបក្សគឺសំដៅទៅលើការគ្រប់គ្រងដែលមានគណបក្សតែមួយដូចជាគណបក្សកំមុយនីសនៅប្រទេសចិន ។ ក្នុងប្រព័ន្ធនេះ គណបក្សនិងរដ្ឋាភិបាលស្ទើតែជាអង្គភាពតែមួយ ហើយប្រមុខនៃរដ្ឋាភិបាលគឺអាចជាប្រធានគណបក្សផងដែរ ។ សំខាន់ៗរបស់សមាជិកបក្ស ប្រកាន់ភ្ជាប់នូវវិន័យបញ្ញារបស់បក្ស ។
- ប្រព័ន្ធទ្វេបក្ស គឺជាប្រព័ន្ធនយោបាយដែលតម្រូវឱ្យមានគណបក្សប្រជែងគ្នាតែពីរគត់នៅក្នុងប្រទេស ដូចនៅប្រទេសអង់គ្លេសមានគណបក្សធំៗ តែពីរគត់គឺគណបក្សអភិរក្សនិយម និងគណបក្សការងារ ។ គណបក្សដែលកាន់អំណាច អាចនឹងធ្លាក់ពីតំណែងនៅក្នុងការបោះឆ្នោតអាណត្តិក្រោយៗ ប្រសិនបើគណបក្សរបស់ខ្លួន មិនបានបំពេញការងាររបស់ខ្លួនឲ្យបានល្អទេនោះ ។
- ប្រព័ន្ធពហុបក្ស គឺជាប្រព័ន្ធគ្រប់គ្រងមួយដែលតម្រូវឱ្យមានគណបក្សច្រើនចូលរួមប្រកួតប្រជែងនៅក្នុងប្រទេសមួយដូចជាប្រទេសកម្ពុជាយើងគឺជាប្រទេសដែលប្រកាន់នូវរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សដែលតម្រូវឱ្យមានគណបក្សច្រើនចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត ។