គណបក្សនយោបាយនិងការសភានៅប្រទេសអង់គ្លេសមាន ៖
- គណបក្សនយោបាយ ប្រទេសនេះប្រកាន់យកនូវរបបនយោបាយលទ្ធិប្រជាធិបតេយ្យដែលអាស្រ័យនឹងប្រព័ន្ធរៀបចំគណបក្សនយោបាយ ដែលតំណាងឱទប្លែកគ្នា ។ ក្នុងប្រទេសនេះមានគណបក្សធំពីរគឺគណបក្សអភិរក្សនិយម និង គណបក្សការងារ ។ គណបក្ស ធំទី៣ក្នុងរដ្ឋសភា គឺគណបក្សប្រជាធិបតេយ្យសេរី ។ គណបក្ស៥-៦ដទៃទៀតក៏មានតំណាងនៅក្នុងរដ្ឋសភាដែរ ។ មេដឹកនាំគណបក្សដែលឈ្នះឆ្នោតទទួលបានការគាំទ្រច្រើន គឺត្រូវធ្វើជានាយករដ្ឋមន្ត្រីនិងរៀបចំគណៈរដ្ឋមន្រ្តីរបស់ខ្លួន ។ ការជ្រើសរើសមេដឹកនាំគណបក្សគឺធ្វើឡើង តាមរយៈការបោះឆ្នោត ។
- ការបោះឆ្នោតសភា ពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅគឺមានសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកសភាបើសមាជិកសភាណាម្នាក់ទទួលមរណភាពឬលាឈប់ពីតំណែងគេត្រូវរៀបចំការបោះឆ្នោតពិសេសមួយដើម្បីជ្រើសរើសបេក្ខជនថ្មីជំនួស ។ រយៈពេលនៃការឃោសនាបោះឆ្នោតគឺធ្វើឡើងក្នុងរយៈពេលបីបួនសប្តាហ៍មុនថ្ងៃបោះឆ្នោត។