2018-07-27 22:56
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
រដ្ឋាភិបាល តុលាការ នៅប្រទេសអង់គ្លេសមានដូចជា ៖
+ សភាថ្នាក់ខេត្តឬតំបន់ ដែលមានភារកិច្ចដោះស្រាយ សេវាកម្មសំខាន់ៗ ។
+ សភាថ្នាក់ស្រុក ជាសភាថ្នាក់បន្ទាប់មាននាទីប្រមូលពន្ធដារសម្រាប់ចាយវាយ នៅក្នុងស្រុក អនុវត្តន៍ច្បាប់ ស្ដីបរិសុខភាពទទួលខុសត្រូវលើសំណង់សាធារណៈ និងបញ្ហាសំរាម ។
+ សភាថ្នាក់ឃុំ មានទំនាក់ទំនងយ៉ាងជិតដិតជាមួយប្រជាពលរដ្ឋតែមានអំណាចតិចតួច ។ គណបក្សនយោបាយធំៗចូលរួមក្នុងការបោះឆ្នោតសភាមូលដ្ឋានហើយបេក្ខជនឈរឈ្មោះជាអ្នករស់នៅក្នុងមូលដ្ឋាន។
+ តុលាការ ព្រះរាជអាជ្ញាឯករាជជាអ្នកសម្រេចថា តើបុគ្គលណាដែលត្រូវទទួលការជំនុំជម្រះក្តី។ មានវិធីសងជម្ងឺចិត្តដល់អ្នករងគ្រោះមួយដែលមានលក្ខណៈសប្បរសបំផុត ។ ជនជាប់ចោទបទល្មើសព្រហ្មទណ្ឌភាគច្រើនត្រូវមានជំនុំជម្រះក្តី ដោយមានអ្នកជំនាញការច្បាប់ជួយ ។ វិវាទរវាងបុគ្គលនិងបុគ្គលត្រូវបានដោះស្រាយក្នុងតុលាការស៊ីវិលមិនទាក់ទង់នឹងនគរបាលឡើយ ។ ប្រជាពលរដ្ឋអាចឡើងតុលាការស៊ីវិលដើម្បីប្តឹងតវ៉ា នឹងការសម្រេចមិនត្រឹមត្រូវរបស់រដ្ឋអំណាច ។