នៅពេលដែលមានមនុស្សស្លាប់មុននឹងលើកខ្មោចដាក់ក្នុងម្ឈូសគេត្រូវចំអាសទឹកអោយខ្មោចសិន ។ ហេតុដែលនាំអោយមានពិធីនេព្រោះ ៖
- ស្របតាមជំនឿសាសនាព្រាហ្មណ៍ គឺជាការលាងបាប ឬជានិមិត្តរូបនៃការមុជទឹកលាងបាប ព្រោះកាលនៅរស់ មនុស្សតែងតែលាងបាបខ្លួនឯងម្តងនៅក្នុងទន្លេគង្គា ។
- តាមជំនឿខ្មែរការចំអាសទឹកអោយខ្មោច គឺជាការតបស្នងសងគុណចុងក្រោយដល់សពដែលជាអ្នកមានគុណ
- តាមក្បួនអនាម័យ ការចំអាសទឹកគឺធ្វើដើម្បី អោយជ្រះក្លិនមិនល្អក្នុងពេលដំកល់ ។