Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-08-06 20:12

    ក្នុងការអនុវត្តប្រើឆ្នាំ ខ្មែរច្រើនហៅ " សករាជ" ។ សករាជ គឺជាការរាប់ថ្ងៃខែឆ្នាំ ឬរាប់ត្រឹមតែឆ្នាំតាមកាលកំណត់ដែលតាំងទុកពីមួយរៀងមក ដោយមានបុគ្គលអស្ចារ្យ ឬមានហេតុការណ៍អស្ចារ្យណាមួយ ដែលពួកជនានុជនអ្នកគោរពត្រូវការកត់ត្រាទុកកុំអោយបាត់ ។សករាជខ្លះប្រើតាំងពីសម័យអង្គរឯខ្លះទៀតបន្តរហូតដល់សម័យភ្នំពេញ ហើយក្រោយៗមកទៀត ក៏រលុបបាត់បង់ទៅវិញ ។ សករាជទាំងនោះ រួមមាន ពុទ្ធសករាជ គ្រិស្តសករាជ ចុល្លសករាជ មហាសករាជ ។

  • ពុទ្ធសករាជ គឺជាចំនួនថ្ងៃ ខែ ឆ្នាំ សំរាប់សំគាល់តាំងពីថ្ងៃដែល!ព្រះសម្ពុទ្ធ សមណគោតតមជាព្រះបរមគ្រូទ្រង់ចូលបរិនិព្វាន នៅថ្ងៃអង្គារ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ ។ ដូចនេះពុទ្ធសករាជ ត្រូវគេបង្កើតឡើង ចាប់ពីថ្ងៃពុធ ១រោជ ខែអាសាធ ឆ្នាំម្សាញ់ គឺមុនគ្រិស្តសករាជ៥៤៣ ឆ្នាំ។
  • គ្រិស្តសករាជ ត្រូវបានគេប្រើនៅសម័យអាណានិគមបារាំងនៅប្រទេសកម្ពុជា ។ គ្រិស្តសករាជ គឺការរាប់តាំងពីពេលថ្ងៃដែលព្រះយេស៊ូប្រសូត្រគឺប្រសូត្រថ្ងៃទី ២៥ ខែ ធ្នូ ត្រូវជា៥៤៣ ឆ្នាំក្រោយពុទ្ធសករាជ ។
  • ចុល្លសករាជ គឺជាសករាជតូចតាមព្រះរាជពង្សាវតា សម្ដេចបទុមស្រីសុរិយវង្ស បានតាំងចុល្លសករាជទី១ ក្នុងពុទ្ធសករាជ ១១៨៣ គឺត្រូវនឹងថ្ងៃ១២ កើត ខែចេត្រ ឆ្នាំកុរ​ ឯកស័ក ។
  • មហាសករាជ គឺជាសករាជធំ កើតឡើងពីមនុស្សមួយពួកដែលហៅ តាត៍ រស់នៅតំបន់មួយទិសពាយ័ព្យ នៃប្រទេស ។ ពួកនេះបានលុកលុយឥណ្ឌា ប៉ែកខាងលិចហើយតាំងស្តេចរបស់ខ្លួនឈ្មោះ “សកៈ” ឱ្យសោយរាជ្យនៅទីនោះ ។ ស្ដេច សកៈ បានឱ្យរាប់ឆ្នាំទី រៀងមកដែលបានឱ្យមានឈ្មោះថា “ មហាសករាជ” ក្នុងរាជ្យពង្សាវតាព្រះបាទ សម្តេចព្រះ អរិដ្ឋិពលពាហនោ(ព្រះកេតុមាលា) បានតាំងមហាសករាជ១ ក្នុងកាលពុទ្ធសករាជ ៦២១

        សរុបសេចក្តីមក ប្រទេសកម្ពុជាយើងប្រើសករាជទាំងនេះ ប៉ុន្តែ ចុល្លសករាជ និង មហាសករាជច្រើនប្រើនៅក្នុងប្រតិទិន សំរាប់កំណត់ពេលធ្វើ ពិធីបុណ្យផ្សេងៗ តាមប្រពៃណីជាតិខ្មែរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login