2018-08-06 20:30
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
វិស័យទេសចរណ៍នៅប្រទេសកម្ពុជាចែកចេញជា ៥ ផ្នែកគឺ
១. ទេសចរណ៏វប្បធម៌ គឺការធ្វើដំណើរកំសាន្តតាមតំបន់ដែលមានប្រាសាទបុរាណ វត្តអារាម ទីកន្លែងសក្ការៈបូជា ប្របៃពណីទំនៀមទំលាប់ ល្បែងប្រជាប្រិយ របាំប្រជាប្រិយ សំលៀកបំពាក់ជាដើម ។
២. ទេសចរណ៍ធម្មជាតិ គឺជាដំណើរកំសាន្តតាមតំបន់ដែលមានសំរស់ធម្មជាតិទូទៅ បរិស្ថាននៃតំបន់ដែលបានការពារសត្វព្រៃ មច្ឆាជាតិ និងរបៀបគ្រប់គ្រងការរស់នៅ ជំនឿ ប្រពៃណី ទំនៀមទំលាប់ នៃជនជាតិភាគតិច ។
៣. ទេសចរណ៍អរូបីយ គឺការធ្វើដំណើរទៅកាន់តំបន់ដែលទាក់ទងទៅនឹងសាសនា ( ការគោពអ្នកតា ភាពអស្ចារ្យជាដើម )
៤. ទេសចរណ៍កែច្នៃ គឺជាដំណើរកំសាន្តតាមតំបន់ដែលបាន ប្រែក្លាយទៅជារមណីដ្ឋាន កន្លែងកំសាន្ត មជ្ឈមណ្ឌលកីឡានិងកន្លែងដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ដូចជាឆ្នេរសមុទ្រជាដើម ។
៥. ទេសចរណ៍ជំនួញ គឺជាដំណើរកំសាន្តលំហែ របស់អ្នកបណ្តាក់ទុនដើម្បីស្វែងរកទីតាំងសំរាបវិនិយោគ បញ្ហានេះទាក់ទងទៅនឹងវិស័យឧស្សាហកម្មទេទេសចរណ៏ ។